រីឯកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង លោកម៉ូសេបានចែកទឹកដីមួយចំណែកជាមត៌ក នៅស្រុកបាសាន តែកុលសម្ព័ន្ធនេះមួយចំហៀងទៀត លោកយ៉ូស្វេបានចែកទឹកដីមួយចំណែកជាមត៌ក នៅក្បែរបងប្អូនរបស់គេ នៅខាងលិចទន្លេយ័រដាន់។ ពេលលោកយ៉ូស្វេឲ្យគេត្រឡប់ទៅជំរំរបស់ពួកគេវិញ លោកបានឲ្យពរពួកគេ