ចោទិយកថា 29:2ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លោកម៉ូសេបានកោះហៅពួកអ៊ីស្រាអែលទាំងអស់មក ហើយប្រាប់គេថា៖ «អ្នករាល់គ្នាបានឃើញគ្រប់ទាំងការដែលព្រះយេហូវ៉ាបានធ្វើនៅស្រុកអេស៊ីព្ទដល់ផារ៉ោន ដល់ពួកមហាតលិក និងដល់ស្រុកទ្រង់ទាំងមូល នៅចំពោះមុខអ្នករាល់គ្នាហើយ សូមមើលជំពូក |
ដ្បិតគឺព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលយើងខ្ញុំធ្វើជាទាសករ ហើយព្រះអង្គបានធ្វើអស់ទាំងទីសម្គាល់ធំៗ នៅចំពោះភ្នែកយើងខ្ញុំ ក៏បានថែរក្សាយើងខ្ញុំ តាមផ្លូវដែលយើងខ្ញុំបានដើរនោះ ហើយនៅកណ្ដាលសាសន៍ទាំងប៉ុន្មានដែលយើងខ្ញុំបានឆ្លងកាត់។