អ្នកនឹងដាំចម្ការទំពាំងបាយជូរ ហើយខំថែរក្សា តែមិនបានផឹកស្រាទំពាំងបាយជូរ ក៏មិនបានបេះផ្លែផង ដ្បិតដង្កូវនឹងស៊ីអស់។
គេនឹងរលាស់ជម្រុះផ្លែខ្ចីរបស់ខ្លួនអស់ទៅ ដូចជាដើមទំពាំងបាយជូរ ហើយនឹងឲ្យផ្កាខ្លួនជ្រុះចុះ ដូចជាដើមអូលីវដែរ។
ដ្បិតចម្ការបីហិចតានឹងបានទឹកទំពាំងបាយជូរ តែមួយបាថ ហើយពូជមួយហូមើរ នឹងបានផលតែមួយអេផា ប៉ុណ្ណោះ។
ប៉ុន្តែ ពេលដល់ថ្ងៃស្អែកឡើង ព្រះឲ្យមានដង្កូវមួយមកស៊ីដើមវល្លិស្វិតក្រៀមវិញ។
ទោះបើដើមល្វាមិនមានផ្កា ទំពាំងបាយជូរឥតមានផ្លែ ដើមអូលីវមិនបញ្ចេញប្រេង ស្រែចម្ការឥតបង្កើតផល ហ្វូងចៀមត្រូវបាត់ចេញពីក្រោល និងគ្មានគោនៅក្នុងឃ្នងក៏ដោយ