ចោទិយកថា 28:20ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះយេហូវ៉ានឹងចាត់បណ្ដាសា ភាពច្របូកច្របល់ និងសេចក្ដីថប់ព្រួយមកលើអ្នក ក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន រហូតទាល់តែអ្នកត្រូវបំផ្លាញ ហើយវិនាសទៅយ៉ាងរហ័ស ដោយព្រោះអំពើអាក្រក់របស់អ្នក ដែលអ្នកបានបោះបង់ចោលយើង។ សូមមើលជំពូក |
គឺប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តរំលងសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលព្រះអង្គបានបង្គាប់ ហើយទៅគោរពប្រតិបត្តិព្រះដទៃ រួចក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ានឹងឆួលឡើងទាស់នឹងអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវវិនាសបាត់ទៅជាឆាប់ពីស្រុកដ៏ល្អ ដែលព្រះអង្គបានប្រទានឲ្យអ្នករាល់គ្នា។