ចោទិយកថា 27:3ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ត្រូវចារឹកអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះនៅលើថ្មនោះ នៅពេលអ្នកឆ្លងចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នក គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នកបានសន្យានឹងអ្នក។ សូមមើលជំពូក |
ដ្បិតប្រជាជនអ៊ីស្រាអែលបានដើរក្នុងទីរហោស្ថានរយៈពេលសែសិបឆ្នាំ រហូតទាល់តែពួកគេគ្រប់គ្នា គឺអ្នកចម្បាំងដែលចេញមកពីស្រុកអេស៊ីព្ទស្លាប់អស់ ព្រោះគេមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានស្បថនឹងគេថា មិនឲ្យគេឃើញស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់គេ ថានឹងឲ្យមកយើងឡើយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។