ចោទិយកថា 26:1ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦«កាលណាអ្នកបានចូលទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកជាមត៌ក រួចបានតាំងទីលំនៅក្នុងស្រុកនោះហើយ សូមមើលជំពូក |
ដូច្នេះ កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានឲ្យអ្នកឈប់សម្រាក ពីអស់ទាំងខ្មាំងសត្រូវរបស់អ្នកដែលនៅជុំវិញអ្នក ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នកកាន់កាប់ជាមត៌ក នោះត្រូវឲ្យលុបការនឹកចាំរបស់សាសន៍អាម៉ាឡេកចេញពីក្រោមមេឃ។ ចូរកុំភ្លេចឲ្យសោះ»។
«កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកចូលទៅក្នុងស្រុកដែលអ្នកហៀបនឹងចូលទៅកាន់កាប់ ហើយព្រះអង្គបានដេញសាសន៍ជាច្រើនពីមុខអ្នកចេញ គឺសាសន៍ហេត សាសន៍គើកាស៊ី សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស សាសន៍ទាំងប្រាំពីរនោះមានគ្នាច្រើន ហើយខ្លាំងពូកែជាងអ្នក