រួចប្រសិនបើអ្នកមានទោសនោះសមនឹងត្រូវរំពាត់ នោះចៅក្រមត្រូវឲ្យអ្នកនោះដេក ហើយឲ្យគេវាយនៅចំពោះមុខលោក ឲ្យគ្រប់ចំនួនរំពាត់ដែលសមនឹងទោសរបស់អ្នកនោះ។
ខ្ញុំបានស្ដីបន្ទោសពួកគេ ដាក់បណ្ដាសាពួកគេ ហើយវាយពួកគេខ្លះ ក៏បោចសក់ពួកគេទៀតផង។ ខ្ញុំចាប់ឲ្យគេស្បថ ក្នុងព្រះនាមរបស់ព្រះ ហើយហាមគេថា៖ «អ្នករាល់គ្នាមិនត្រូវលើកកូនស្រី ទៅឲ្យកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេ មកឲ្យកូនប្រុសរបស់ខ្លួន ឬសម្រាប់ខ្លួនឡើយ។
សេចក្ដីវិនិច្ឆ័យបានបម្រុងជាស្រេច សម្រាប់មនុស្សចំអក ហើយការវាយដោយរំពាត់ ក៏សម្រាប់ខ្នងនៃមនុស្សល្ងីល្ងើ។
ត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សា ហើយវាយអ្នករាល់គ្នានឹងរំពាត់ នៅក្នុងសាលាប្រជុំរបស់គេ
ពេលនោះ លោកក៏ដោះលែងបារ៉ាបាសឲ្យដល់គេ ហើយបញ្ជាឲ្យគេវាយព្រះយេស៊ូវនឹងរំពាត់ រួចប្រគល់ព្រះអង្គទៅឲ្យគេឆ្កាង។
លោកប៉ុលមានប្រសាសន៍ទៅសម្ដេចសង្ឃថា៖ «ឱកំផែងលាបសអើយ ព្រះនឹងទះលោកវិញមិនខាន លោកអង្គុយជំនុំជម្រះខ្ញុំតាមក្រឹត្យវិន័យ ចុះម្តេចបានជាលោកបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យដូច្នេះ?»។
ហើយកាលគេបានហៅពួកសាវកមកវិញ គេក៏បញ្ជាឲ្យវាយពួកលោកនឹងរំពាត់ ហើយហាមមិនឲ្យនិយាយក្នុងព្រះនាមព្រះយេស៊ូវទៀត រួចក៏ដោះលែងពួកលោកឲ្យចេញទៅ។
ប្រសិនបើអ្នករាល់គ្នាស៊ូទ្រាំឲ្យគេវាយដោយព្រោះបានប្រព្រឹត្តអំពើអាក្រក់ នោះតើមានកិត្តិយសអ្វី? តែបើអ្នករាល់គ្នាបានប្រព្រឹត្តត្រឹមត្រូវ ហើយស៊ូទ្រាំដោយព្រោះការនោះវិញ នោះទើបជាការគាប់ព្រះហឫទ័យនៅចំពោះព្រះ។
ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។