បាវបម្រើណាដែលបានរត់ចេញពីចៅហ្វាយរបស់ខ្លួន មកជ្រកកោនជាមួយអ្នក នោះមិនត្រូវប្រគល់ទៅឲ្យចៅហ្វាយគេវិញឡើយ។
ពេលនោះ ព្រះអម្ចាស់តើនឡើង ដូចគេភ្ញាក់ពីដំណេក ដូចមនុស្សខ្លាំងពូកែដែលស្រែកឡើង ដោយអំណាចស្រាទំពាំងបាយជូរ។
ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គធំប្រសើរនៅកណ្ដាលអ្នករាល់គ្នា។
គឺព្រះយេហូវ៉ានឹងគង់ជាមួយយើងរាល់គ្នានៅទីនោះ មានទាំងតេជានុភាព គឺជាកន្លែងមានទន្លេ និងផ្លូវទឹកយ៉ាងធំ ឥតមានសំពៅដែលចែវ ឬនាវាដ៏រុងរឿងណាចេញចូលឡើយ។
យើងនឹងដើរនៅកណ្ដាលពួកអ្នក ព្រមទាំងធ្វើជាព្រះដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជារាស្ត្ររបស់យើង។
អ្នកមិនគួរឈរស្កាត់នៅត្រង់ផ្លូវបំបែក ដើម្បីសម្លាប់អ្នកដែលរត់គេចខ្លួន ក៏មិនគួរប្រគល់អ្នកដែលនៅមានជីវិតរស់ ក្នុងថ្ងៃទុក្ខលំបាកឡើយ។
ព្រះអង្គមានព្រះនេត្របរិសុទ្ធក្រៃលែង នឹងទតមើលការអាក្រក់មិនបាន ក៏នឹងពិនិត្យមើលការទុច្ចរិតមិនបានដែរ។ ហេតុអ្វីបានជាព្រះអង្គទតមើល ពួកអ្នកដែលប្រព្រឹត្តក្បត់ ហើយនៅតែស្ងៀម ក្នុងកាលដែលពួកអ្នកអាក្រក់ លេបមនុស្សដែលសុចរិតជាងខ្លួនបាត់ទៅដូច្នេះ?
ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក ព្រះអង្គគង់នៅកណ្ដាលអ្នក ព្រះអង្គជាព្រះដ៏មានឥទ្ធិឫទ្ធិដែលនឹងសង្គ្រោះ ព្រះអង្គនឹងរីករាយចំពោះអ្នកដោយអរសប្បាយ ព្រះអង្គនឹងធ្វើឲ្យអ្នកមានចិត្តស្ងប់ ដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គ ព្រះអង្គនឹងរីករាយចំពោះអ្នក ដោយសំឡេងច្រៀងយ៉ាងឮ។
ត្រូវឲ្យគេចេញទៅខាងក្រៅជំរំ ទាំងប្រុស ទាំងស្រី គេមិនត្រូវធ្វើឲ្យជំរំរបស់គេ ជាទីដែលយើងស្នាក់នៅក្នុងចំណោមគេ ទៅជាសៅហ្មងឡើយ»។
ត្រូវបើកឲ្យគេនៅជាមួយអ្នក ក្នុងចំណោមអ្នក ក្នុងក្រុងណាមួយដែលគេជ្រើសរើស តាមដែលគេពេញចិត្តចុះ មិនត្រូវសង្កត់សង្កិនគេឡើយ។
ដាវីឌសួរគាត់ថា៖ «តើឯងនឹងនាំយើងចុះទៅរកពួកនោះបានឬទេ?» គាត់ឆ្លើយថា៖ «សូមស្បថនឹងខ្ញុំដោយនូវព្រះ ថាលោកមិនសម្លាប់ខ្ញុំឡើយ ក៏មិនប្រគល់ខ្ញុំទៅឲ្យចៅហ្វាយរបស់ខ្ញុំវិញដែរ នោះខ្ញុំនឹងនាំលោកចុះទៅរកគេ»។