ប្រសិនបើអ្នកប្រទះឃើញសម្បុកសត្វដែលមានកូន ឬមានពងនៅក្បែរផ្លូវ ទោះនៅលើដើមឈើណា ឬនៅលើដីក្តី ហើយមេកំពុងតែក្រាបនៅលើកូន ឬពីលើពង នោះមិនត្រូវយកទាំងមេ ទាំងកូនឡើយ។
សូមព្រះអង្គប្រោសឲ្យទូលបង្គំបានរួចពីកណ្ដាប់ដៃអេសាវ គឺពីបងរបស់ទូលបង្គំផង ដ្បិតទូលបង្គំខ្លាចក្រែងគាត់មកវាយប្រហារទូលបង្គំ ទាំងម្តាយ ទាំងកូន។
ចូរនាំអស់ទាំងសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញមកផង គឺទាំងសត្វស្លាប សត្វជើងបួន និងគ្រប់ទាំងសត្វលូនវារ ដែលវារនៅលើផែនដី ដើម្បីឲ្យបានបង្កើតកូនចម្រើនជាច្រើនឡើង មានពាសពេញនៅលើផែនដី»។
មនុស្សសុចរិតរមែងប្រណី ដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់។
ដូច្នេះ ភាពវឹកវរក្នុងសង្គ្រាម នឹងកើតឡើងក្នុងចំណោមជនជាតិរបស់អ្នក បន្ទាយទាំងប៉ុន្មានរបស់អ្នកនឹងត្រូវបំផ្លាញ ដូចស្តេចសាលម៉ានបានបំផ្លាញក្រុងបេត-អើបេល នៅថ្ងៃធ្វើសង្គ្រាម គេបោកកម្ទេចម្តាយ ព្រមទាំងកូនឲ្យខ្ទេចខ្ទីជាមួយគ្នា។
តែទោះបើគោ ឬចៀមក្តី មិនត្រូវសម្លាប់ទាំងមេទាំងកូននៅថ្ងៃដដែលទេ។
តើគេមិនលក់ចាបប្រាំថ្លៃពីរកាក់ទេឬ? តែគ្មានចាបណាមួយដែលព្រះភ្លេចទេ។
ស្ត្រីមិនត្រូវស្លៀកសម្លៀកបំពាក់របស់បុរសឡើយ ហើយបុរសក៏មិនត្រូវស្លៀកសម្លៀកបំពាក់របស់ស្ត្រីដែរ ដ្បិតអ្នកណាដែលប្រព្រឹត្តដូច្នោះ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។