ប្រសិនបើមានស្ដ្រីព្រហ្មចារីម្នាក់មានគេដណ្ដឹងហើយ ហើយមានបុរសម្នាក់ផ្សេងជួបនាងនៅក្នុងទីក្រុង រួចរួមដំណេកជាមួយនាង
បើអ្នកណារួមដំណេកនឹងស្រីជាអ្នកបម្រើដែលមានគេដណ្តឹងហើយ តែមិនទាន់បានលោះចេញ ឬដែលចៅហ្វាយមិនទាន់លែងឲ្យទៅ នោះគេត្រូវមានទោស តែមិនត្រូវដាក់ទោសដល់ស្លាប់ទេ ព្រោះមិនសម្រេចនឹងចិត្តនាងទេ
តើមានអ្នកណាបានដណ្ដឹងប្រពន្ធ ហើយមិនទាន់រៀបការជាមួយនាងនៅឡើយឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងស្លាប់ក្នុងចម្បាំង ហើយមានម្នាក់ទៀតរៀបការនឹងនាង"។
នោះអ្នករាល់គ្នាត្រូវនាំអ្នកទាំងពីរចេញទៅទ្វារក្រុង ហើយចោលសម្លាប់នឹងថ្មទៅ នាងមានទោស ដោយព្រោះនៅក្នុងទីក្រុង ហើយមិនបានស្រែកឲ្យគេជួយ ឯបុរសនោះ ដោយព្រោះបានរំលោភប្រពន្ធរបស់អ្នកជិតខាងខ្លួន។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។