ហើយចាប់តាំងនិយាយបរិហារកេរ្ដិ៍នាង នាំឲ្យនាងមានឈ្មោះអាក្រក់ ដោយពាក្យថា "ខ្ញុំបានយកស្ត្រីនេះ ហើយកាលខ្ញុំបានចូលទៅឯនាង ខ្ញុំឃើញថា នាងមិនមែនជាស្រ្ដីព្រហ្មចារីទេ"
កុំធ្វើបន្ទាល់ក្លែងក្លាយទាស់នឹងអ្នកជិតខាងរបស់ខ្លួន។
កុំផ្សព្វផ្សាយរឿងក្លែងក្លាយ កុំចូលដៃជាមួយមនុស្សអាក្រក់ ដើម្បីធ្វើជាបន្ទាល់ទុច្ចរិតឡើយ។
ទោះទាំងសេចក្ដីស្លាប់ និងជីវិត ក៏នៅក្នុងអំណាចនៃអណ្ដាតដែរ អ្នកណាដែលចូលចិត្តប្រើ នោះនឹងស៊ីផលនៃអណ្ដាតនោះឯង។
ពាក្យសម្ដីរបស់មនុស្សបេះបួយ ធៀបដូចជាម្ហូបយ៉ាងឆ្ងាញ់មួយម៉ាត់ ដែលបានចូលទៅក្នុងពោះ។
«ប្រសិនបើបុរសណាយកប្រពន្ធ ហើយចូលទៅឯនាង រួចបែរជាស្អប់នាង
ពេលនោះ ឪពុកម្តាយរបស់នាង ត្រូវនាំយកភស្ដុតាងពីភាពព្រហ្មចារីរបស់នាង ទៅបង្ហាញពួកចាស់ទុំរបស់ទីក្រុង នៅត្រង់ទ្វារក្រុង។
ហើយត្រូវពិន័យអ្នកនោះជាប្រាក់ មួយរយសេកែល ហើយប្រគល់ប្រាក់នោះទៅឪពុករបស់នាង ដោយព្រោះបានបង្ខូចកេរ្ដិ៍ឈ្មោះស្រ្ដីព្រហ្មចារីម្នាក់នៃសាសន៍អ៊ីស្រាអែល ហើយនាងនឹងនៅតែជាប្រពន្ធរបស់អ្នកនោះតទៅ គ្មានច្បាប់នឹងលែងនាងឡើយ រហូតអស់មួយជីវិត។
ដូច្នេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយដែលនៅក្មេងរៀបការទៅ ដើម្បីបង្កើតកូន ហើយគ្រប់គ្រងផ្ទះសំបែងរបស់ខ្លួន កុំឲ្យអ្នកប្រឆាំងមានឱកាសនឹងនិយាយបង្ខូច។