មិនត្រូវស្លៀកពាក់សំពត់ត្បាញលាយដោយរោមចៀម និងអំបោះខ្លូតទេសជាមួយគ្នាឡើយ។
អ្នករាល់គ្នាត្រូវកាន់តាមអស់ទាំងច្បាប់របស់យើង មិនត្រូវឲ្យសត្វអ្នកជាន់សត្វញីណាខុសពូជគ្នាឡើយ ក៏មិនត្រូវព្រោះពូជពីរយ៉ាងនៅស្រែចម្ការអ្នកដែរ ហើយមិនត្រូវស្លៀកពាក់អ្វី ដែលលាយដោយអំបោះពីរយ៉ាងឡើយ។
ព្រះអង្គក៏មានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបថា៖ «គ្មានអ្នកណាហែកយកក្រណាត់ថ្មី មកប៉ះអាវចាស់ទេ ធ្វើដូច្នេះក្រណាត់ថ្មីនឹងត្រូវរហែក ហើយបំណាស់ដែលយកពីក្រណាត់ថ្មី ក៏មិនសមនឹងអាវចាស់ដែរ។
ត្រូវធ្វើរំយោលភ្ជាប់នឹងជាយទាំងបួននៃក្រណាត់ដែលអ្នកគ្របដណ្ដប់ខ្លួន» ។