ពេលពួកមេដឹកនាំបានសួរបណ្ដាជនរួចហើយ នោះត្រូវតាំងឲ្យមានមេទ័ព ដើម្បីនាំមុខពលទាហាន។
គ្រានោះ ព្រះបាទដាវីឌបានត្រួតត្រាមើលពួកពលទ័ពដែលនៅជាមួយទ្រង់ ក៏តាំងឲ្យមានមេលើមួយពាន់នាក់ ហើយមេលើមួយរយនាក់។
មុនពេលអ្នកចូលទៅជិតក្រុងមួយ ដើម្បីច្បាំងយកក្រុងនោះ ត្រូវប្រកាសសន្ដិភាពដល់អ្នកក្រុងនោះ។
ពួកមេដឹកនាំត្រូវសួរទៀតថា "តើមានអ្នកណាដែលខ្លាច ហើយមានចិត្តតក់ស្លុតឬទេ? ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងអ្នកនោះធ្វើឲ្យចិត្តបងប្អូនរបស់ខ្លួនរលាយដូចអ្នកនោះដែរ"។