Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ចោទិយ‌កថា 20:7

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​មាន​អ្នក​ណា​បាន​ដណ្ដឹង​ប្រពន្ធ ហើយ​មិន​ទាន់​រៀប‌កា​រ​ជា‌មួយ​នាង​នៅ​ឡើយ​ឬ​ទេ? ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចម្បាំង ហើយ​មាន​ម្នាក់​ទៀត​រៀប​ការនឹង​នាង"។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​កំណើត​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​កើត​ឡើង​យ៉ាង​ដូច្នេះ គឺ​ពេល​នាង​ម៉ារា មាតា​ព្រះ‌អង្គ​បាន​ភ្ជាប់​ពាក្យ​ជា​មួយ​យ៉ូសែប មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​នៅ​ជា​មួយ​គ្នា នាង​មាន​គភ៌​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​រួច​ទៅ​ហើយ។

តើ​មាន​អ្នក​ណា​បានដាំ​ទំពាំង‌បាយ‌ជូរ ហើយ​មិន​ទាន់​ទទួល​ផល​ឬ​ទេ? ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចម្បាំង ហើយ​មាន​ម្នាក់​ទៀត​ទទួល​ផល​ជំនួស។

«ប្រសិន‌បើ​បុរស​ណា​ម្នាក់​ទើប​នឹង​រៀប​ការ​ថ្មី មិន​ត្រូវ​ឲ្យ​អ្នក​នោះ​ចេញ​ទៅ​ច្បាំង​ឡើយ ក៏​មិន​ត្រូវ​ដាក់​បន្ទុក​អ្វី​ឲ្យ​គេ​ត្រូវ​រវល់​ដែរ ត្រូវ​ឲ្យ​នៅ​ទំនេរ​នៅ​ផ្ទះ​រយៈ​ពេល​មួយ​ឆ្នាំ ដើម្បី​ឲ្យ​គេ​បាន​រីក​រាយ​ជា‌មួយ​ប្រពន្ធ​ដែល​គេ​បាន​រៀប​ការ។

អ្នក​នឹង​ដណ្ដឹង​ប្រពន្ធ តែ​បុរស​ម្នាក់​ទៀត​នឹង​រួម​ដំណេក​ជា‌មួយ​នាង។ អ្នក​នឹង​សង់​ផ្ទះ តែ​មិន​បាន​ឡើង​នៅ​ទេ អ្នក​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ តែ​មិន​បាន​បរិ‌ភោគ​ផល​ឡើយ។

ធម្មតា​អ្នក​ដែល​ធ្វើ​ទាហាន មិន​ជាប់​ទាក់‌ទិន​នឹង​កិច្ច​ការ​ក្នុង​ជីវិត​នេះ​ទេ ព្រោះ​គាត់​ខំ​ឲ្យ​បាន​គាប់​ចិត្ត​ដល់​អ្នកដែល​កេណ្ឌ​ខ្លួន។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម