ដូច្នេះ ពួកយើងបានដើរបង្ហួសពីកូនចៅអេសាវ ជាបងប្អូនរបស់យើង ដែលនៅស្រុកសៀរ វាងឆ្ងាយពីផ្លូវអារ៉ាបា ពីអេឡាត និងអេស៊ាន-គេប៊ើ រួចបែរទៅតាមផ្លូវទីរហោស្ថានស្រុកម៉ូអាប់វិញ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន»។
ព្រះបាទសាឡូម៉ូនធ្វើនាវាជាច្រើននៅត្រង់អេស៊ាន-គេប៊ើរ នៅមាត់សមុទ្រក្រហម ជិតអេឡាត ក្នុងស្រុកអេដុម
គឺព្រះបាទអ័សារា នេះហើយ ដែលសង់ក្រុងអេឡាតឡើង ហើយបានបង្វិលមកខាងយូដាវិញ ក្រោយពីព្រះបាទអ័ម៉ាស៊ីយ៉ា បានផ្ទំលក់ជាមួយបុព្វបុរសរបស់ទ្រង់។
នៅគ្រាស្តេចសាសន៍អេដុម បានដណ្ដើមយកក្រុងអេឡាតទៅឲ្យសាសន៍អេដុម ហើយបណ្តេញពួកសាសន៍យូដាចេញពីក្រុងអេឡាត នោះពួកអេដុមបានចូលមកតាំងទីលំនៅក្នុងក្រុងនោះ ដរាបដល់សព្វថ្ងៃ។
ពួកគេធ្វើដំណើរចេញពីភ្នំហោរ តាមផ្លូវទៅសមុទ្រក្រហម ដើម្បីដើរវាងស្រុកអេដុម ប៉ុន្តែ នៅតាមផ្លូវ ប្រជាជនមិនចេះអត់ទ្រាំ។
គេចេញពីអាប្រូណា មកបោះជំរំនៅអេស៊ាន-គេប៊ើរ។
នេះជាសេចក្ដីដែលលោកម៉ូសេបានថ្លែងទៅកាន់ពួកអ៊ីស្រាអែលទាំងអស់ នៅខាងនាយទន្លេយ័រដាន់ ក្នុងទីរហោស្ថាន ត្រង់វាលទំនាបទល់មុខនឹងស៊ូភ នៅចន្លោះម្ខាង គឺប៉ារ៉ាន និងម្ខាងទៀត គឺតូផែល ឡាបាន់ ហាសិរ៉ូត ព្រមទាំងឌីសាហាប់។
បន្ទាប់មក គេធ្វើដំណើរឆ្លងកាត់ទីរហោស្ថាន ដោយដើរវាងស្រុកអេដុម និងស្រុកម៉ូអាប់ មកដល់ភាគខាងកើតស្រុកម៉ូអាប់ ហើយបោះជំរំនៅខាងនាយស្ទឹងអើណូន។ ប៉ុន្ដែ គេមិនបានចូលទៅក្នុងទឹកដីស្រុកម៉ូអាប់ទេ ដ្បិតស្ទឹងអើណូនជាព្រំប្រទល់ស្រុកម៉ូអាប់។