Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ចោទិយ‌កថា 2:22

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច​ព្រះ‌អង្គ​បាន​ធ្វើ​សម្រាប់​កូន​ចៅ​អេសាវ ដែល​នៅ​ស្រុក​សៀរ កាល​ព្រះ‌អង្គ​បាន​បំផ្លាញ​សាសន៍​ហូរី​ពី​មុខ​គេ​ចេញ​នោះ​ដែរ ដើម្បី​ឲ្យ​គេ​អាច​ចាប់​យក​ស្រុក​នោះ ហើយ​តាំង​ទី​លំនៅ​នៅ​កន្លែង​របស់​គេ រហូត​មក​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

និង​ពួក​ហូរី​នៅ​តំបន់​ភ្នំ​សៀរ ជា​ស្រុក​របស់​ខ្លួន រហូត​ទៅ​ដល់​អែល-ប៉ារ៉ាន ដែល​នៅ​ជាប់​ទី​រហោ‌ស្ថាន។

ដូច្នេះ លោក​អេសាវ​តាំង​ទី​លំនៅ​នៅ​ស្រុក​ភ្នំ​សៀរ (អេសាវ គឺ​អេដុម)។

ពី​មុន សាសន៍​ហូរី​ក៏​នៅ​ស្រុក​សៀរ​នោះ​ដែរ តែ​កូន​ចៅ​អេសាវ​បាន​បណ្តេញ​គេ ព្រម​ទាំង​បំផ្លាញ​គេ​ពី​មុខ​ចេញ ហើយ​បាន​តាំង​ទី​លំនៅ​នៅ​កន្លែង​របស់​គេ ដូច​សាសន៍​អ៊ីស្រា‌អែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​គេ ទុក​ជា​កេរ‌អាករ​ដែរ)។

គេ​ជា​សាសន៍​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន ដូច​សាសន៍​អ័ណាក់​ដែរ តែ​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​គេ​ពី​មុខ​សាសន៍​អាំម៉ូន​ទៅ ដើម្បី​ឲ្យ​គេ​អាច​ចាប់​យក​ស្រុក​នោះ ហើយ​តាំង​ទី​លំនៅ នៅ​កន្លែង​របស់​គេ

កុំ​ច្បាំង​នឹង​គេ​ឡើយ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​គេ​ឲ្យ​អ្នក​រាល់​គ្នា​ទេ សូម្បី​ឲ្យ​ល្មម​គ្រាន់​នឹង​ដាក់​បាត​ជើង​ចុះ​ក៏​មិន​ឲ្យ​ដែរ ព្រោះ​យើង​បាន​ប្រគល់​ភ្នំ​សៀរ​ឲ្យ​អេសាវ​ទុក​ជា​កេរ‌អាក​រហើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម