ចោទិយកថា 19:5ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឧបមាថា មានអ្នកណាម្នាក់ទៅកាប់ឈើនៅក្នុងព្រៃជាមួយអ្នកជិតខាង ហើយក៏លើកពូថៅកាប់រំលំដើមឈើ ស្រាប់តែផ្លែពូថៅរបូតចេញពីដង ទៅប៉ះអ្នកជិតខាងបណ្ដាលឲ្យស្លាប់។ ដូច្នេះ អ្នកនោះអាចរត់ទៅជ្រកកោនក្នុងក្រុងណាមួយ ដើម្បីឲ្យរួចជីវិត។ សូមមើលជំពូក |
ក្រុមជំនុំត្រូវរំដោះអ្នកដែលបានសម្លាប់គេ ពីកណ្ដាប់ដៃរបស់អ្នកដែលរកសងសឹកដោយឈាមនោះ។ បន្ទាប់មក ក្រុមជំនុំត្រូវបញ្ជូនអ្នកនោះត្រឡប់ទៅទីក្រុងជម្រក ដែលខ្លួនបានរត់ទៅជ្រកនោះវិញ ហើយត្រូវឲ្យគេរស់នៅក្នុងទីក្រុងនោះ រហូតដល់ពេលសម្ដេចសង្ឃ ដែលបានចាក់ប្រេងបរិសុទ្ធតាំងឡើងនោះស្លាប់។