Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ចោទិយ‌កថា 19:14

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«មិន​ត្រូវ​បង្ខិត​គោល​ចារឹក​របស់​អ្នក​ជិត​ខាង ដែល​មនុស្ស​ជំនាន់​ដើម​បាន​បោះ នៅ​ដី​ដែល​អ្នក​នឹង​គ្រង​ជា​មត៌ក ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក​កាន់​កាប់​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់ បន្ថយ​គោល​ចារឹក គេ​រឹប​យក​ហ្វូង​ចៀម​អ្នក​ដទៃ​ទៅ​ធ្វើ​របស់​ខ្លួន។

ប្រសិន‌បើ​អ្នក​នោះ​មិន​មាន​ចេតនា​នឹង​ធ្វើ​ឲ្យ​គេ​ស្លាប់​ទេ តែ​ជា​សកម្ម‌ភាព​របស់​ព្រះ​ដោយ​សារ​ដៃ​អ្នក​នោះ នោះ​យើង​នឹង​តាំង​ឲ្យ​មាន​កន្លែង​មួយ ដែល​អ្នក​នោះ​អាច​រត់​ទៅ​ជ្រក​កោន។

ព្រះ‌យេហូវ៉ា​នឹង​បំផ្លាញ​ផ្ទះ​របស់​មនុស្ស​ឆ្មើង‌ឆ្មៃ តែ​ព្រះ‌អង្គ​នឹង​តាំង​គោល​ចារឹក នៃ​ស្ត្រី​មេម៉ាយ​ឲ្យ​មាំ‌មួន​វិញ។

កុំ​បន្ថយ​គោល​ចារឹក ដែល​បុព្វ‌បុរស​ឯង​បោះ​ទុក​ពី​បុរាណ​ឡើយ។

កុំ​បន្ថយ​គោល​ចារឹក​ពី​បុរាណ​ឡើយ ក៏​កុំ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ។

ពួក​មេ​របស់​យូដា ប្រៀប​ដូច​ជា​អស់​អ្នក​ដែល​ដក​បង្គោល​សីមា​ចោល យើង​នឹង​ជះ​កំហឹង​របស់​យើង​ទៅ​លើ​គេ ដូច​ជះ​ទឹក។

"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​បន្ថយ​គោល​ចារឹក​របស់​អ្នក​ជិត​ខាង​របស់​ខ្លួន"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។

នៅ​គ្រា​នោះ ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក​កាន់​កាប់ ដូច្នេះ អ្នក​រាល់​គ្នា​ដែល​ថ្នឹក​ចម្បាំង ត្រូវ​ពាក់​គ្រឿង​សស្ត្រា‌វុធ ឆ្លង​នាំ​មុខ​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។

ពេល​នោះ លោក​ម៉ូសេ​បាន​ញែក​ក្រុង​បី​នៅ​ត្រើយ​ទន្លេ​យ័រ‌ដាន់ ទិស​ខាង​កើត




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម