ចោទិយកថា 19:10ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដើម្បីកុំឲ្យឈាមរបស់មនុស្សឥតទោស ខ្ចាយនៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានមកអ្នកទុកជាមត៌ក ហើយកុំឲ្យទោសនៃការខ្ចាយឈាមនោះធ្លាក់មកលើអ្នក។ សូមមើលជំពូក |
ដូច្នេះ គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ យើងខ្ញុំសូមអង្វរព្រះអង្គ សូមកុំឲ្យយើងខ្ញុំរាល់គ្នាត្រូវវិនាស ដោយព្រោះជីវិតមនុស្សនេះឡើយ ក៏កុំទម្លាក់ទោសជាកម្ចាយឈាមឥតទោស មកលើយើងខ្ញុំរាល់គ្នាដែរ ដ្បិតឱព្រះយេហូវ៉ាអើយ ព្រះអង្គបានសម្រេចតាមដែលព្រះអង្គគាប់ព្រះហឫទ័យ»។