ចោទិយកថា 18:6ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ប្រសិនបើមានពួកលេវីណាម្នាក់ ចេញពីក្រុងណាមួយក្នុងស្រុកអ៊ីស្រាអែល ជាកន្លែងដែលគាត់កំពុងរស់នៅ ហើយមានបំណងចង់ទៅកន្លែងមួយ ដែលព្រះយេហូវ៉ានឹងជ្រើសរើស គាត់អាចទៅបាន សូមមើលជំពូក |
នោះត្រូវនាំយកអស់ទាំងតង្វាយដែលខ្ញុំបង្គាប់ឲ្យអ្នកយកទៅថ្វាយ នៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គចុះ គឺអស់ទាំងតង្វាយដុត តង្វាយយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង និងគ្រប់ទាំងផលជ្រើសរើស ដែលអ្នករាល់គ្នាបានបន់ថ្វាយព្រះយេហូវ៉ា។