ចោទិយកថា 17:5ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ត្រូវនាំបុរស ឬស្ដ្រីដែលបានប្រព្រឹត្តការអាក្រក់នោះ ទៅឯទ្វារក្រុង ហើយចោលសម្លាប់បុរស ឬស្រ្ដីនោះនឹងថ្មទៅ។ សូមមើលជំពូក |
រីឯហោរា ឬអ្នកយល់សប្តិនោះ នឹងត្រូវសម្លាប់ចោល ព្រោះបានល្បួងឲ្យបះបោរនឹងព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលទ្រង់បាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ព្រមទាំងលោះឲ្យរួចពីផ្ទះដែលអ្នកធ្វើជាទាសករ អ្នកនោះចង់តែទាញអ្នករាល់គ្នាឲ្យបែរចេញពីផ្លូវដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានបង្គាប់ឲ្យដើរតាម។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
ប៉ុន្ដែ យ៉ូអាសឆ្លើយតបទៅអស់អ្នកដែលមកទាស់នឹងលោកថា៖ «តើអ្នករាល់គ្នាចង់តវ៉ាជំនួសព្រះបាល? ឬក៏អ្នករាល់គ្នាចង់សង្គ្រោះព្រះបាល? អ្នកណាដែលចង់តវ៉ាជំនួសព្រះបាល អ្នកនោះនឹងត្រូវស្លាប់មុនថ្ងៃរះ។ ប្រសិនបើព្រះបាលជាព្រះ ទុកឲ្យលោកតវ៉ាដោយខ្លួនឯងទៅ ព្រោះគេបានរំលំអាសនារបស់លោកហើយ»។