ចោទិយកថា 17:16ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦តែស្តេចនោះមិនត្រូវមានសេះជាច្រើនសម្រាប់ខ្លួន ក៏មិនត្រូវធ្វើឲ្យប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីព្ទ ដើម្បីឲ្យខ្លួនបានសេះច្រើនឡើងនោះឡើយ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់អ្នករាល់គ្នាថា "អ្នករាល់គ្នាមិនត្រូវវិលត្រឡប់ទៅផ្លូវនោះវិញឡើយ"។ សូមមើលជំពូក |
ហេតុនេះ សូមព្រះរាជាបង្គាប់ឲ្យគេកាប់ដើមតាត្រៅនៅលើភ្នំល្បាណូនឲ្យទូលបង្គំផង។ ឯពួកអ្នកបម្រើរបស់ទូលបង្គំនឹងធ្វើការជាមួយអ្នកបម្រើរបស់ទ្រង់ ហើយទូលបង្គំនឹងចេញឈ្នួលថ្វាយទ្រង់សម្រាប់ពួកអ្នកបម្រើនោះ តាមតែទ្រង់មានព្រះបន្ទូល ដ្បិតទ្រង់ជ្រាបហើយថា នៅក្នុងពួកសាសន៍របស់ទូលបង្គំ គ្មានអ្នកណាចេះកាប់ឈើដូចជាពួកស៊ីដូនទេ»។