ចោទិយកថា 17:14ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦«ពេលអ្នកបានចូលទៅដល់ស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យ ហើយចាប់យកបាន ព្រមទាំងតាំងទីលំនៅក្នុងស្រុកនោះ រួចជំនុំគ្នាថា "យើងនឹងតាំងឲ្យមានស្តេចមួយសោយរាជ្យលើយើង ដូចសាសន៍ទាំងប៉ុន្មានដែលនៅជុំវិញយើងដែរ" សូមមើលជំពូក |
«កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកចូលទៅក្នុងស្រុកដែលអ្នកហៀបនឹងចូលទៅកាន់កាប់ ហើយព្រះអង្គបានដេញសាសន៍ជាច្រើនពីមុខអ្នកចេញ គឺសាសន៍ហេត សាសន៍គើកាស៊ី សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស សាសន៍ទាំងប្រាំពីរនោះមានគ្នាច្រើន ហើយខ្លាំងពូកែជាងអ្នក
ប៉ុន្តេ នៅថ្ងៃនេះ អ្នករាល់គ្នាបានបោះបង់ចោលព្រះរបស់អ្នក ដែលព្រះអង្គបានសង្គ្រោះអ្នក ឲ្យរួចពីគ្រប់ទាំងគ្រោះថ្នាក់ និងសេចក្ដីវេទនារបស់ឯង ឥឡូវនេះ អ្នករាល់គ្នាបានទូលព្រះអង្គថា "សូមតាំងស្តេចឲ្យសោយរាជ្យលើយើងរាល់គ្នាវិញ" ដូច្នេះ ចូរអ្នករាល់គ្នាឈរនៅចំពោះព្រះយេហូវ៉ា តាមពូជអំបូរ តាមពួកឯងទាំងពាន់ៗចុះ»។