ចោទិយកថា 16:3ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មិនត្រូវបរិភោគនំបុ័ងមានដំបែឡើយ គឺត្រូវបរិភោគនំបុ័ងឥតដំបែចំនួនប្រាំពីរថ្ងៃ ជានំបុ័ងនៃទុក្ខលំបាក ព្រោះអ្នកបានចេញពីស្រុកអេស៊ីព្ទទាំងប្រញាប់ប្រញាល់ ដើម្បីឲ្យបាននឹកចាំអស់មួយជីវិត ពីថ្ងៃដែលអ្នកបានចេញពីស្រុកអេស៊ីព្ទ។ សូមមើលជំពូក |
«យើងនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នក ដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះ ដូចជាយំនឹងកូនច្បងរបស់ខ្លួន។
អ្នករាល់គ្នាត្រូវប្រាប់គេថា នេះដោយព្រោះទឹកទន្លេយ័រដាន់ត្រូវបានកាត់ផ្តាច់ នៅខាងមុខហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា។ ពេលហិបនៃសេចក្ដីសញ្ញានោះបានឆ្លងទន្លេយ័រដាន់ ទឹកទន្លេយ័រដាន់ត្រូវបានកាត់ផ្តាច់។ ដូច្នេះ ថ្មទាំងនេះនឹងបានជាទីរំឭកដល់ប្រជាជនអ៊ីស្រាអែលរហូតតទៅ»។