នោះត្រូវឲ្យយកដែកចោះ មកចោះត្រចៀកគេផ្ទាប់នឹងទ្វារ រួចគេនឹងធ្វើជាបាវបម្រើរបស់អ្នករហូតតទៅ ហើយបាវបម្រើស្រីរបស់អ្នកក៏ត្រូវធ្វើដូច្នោះដែរ។
ប៉ុន្តែ ប្រសិនបើបាវបម្រើនោះនិយាយថា "ខ្ញុំស្រឡាញ់ចៅហ្វាយ និងប្រពន្ធកូនរបស់ខ្ញុំ ខ្ញុំមិនចេញទៅទេ"
នោះចៅហ្វាយត្រូវនាំគេទៅចំពោះព្រះ រួចត្រូវនាំទៅឯទ្វារ ឬក្របទ្វារផ្ទះ ហើយយកដែកចោះមកចោះត្រចៀករបស់គេ ដូច្នេះ អ្នកនោះនឹងត្រូវនៅបម្រើចៅហ្វាយជារៀងរហូត។
ប៉ុន្តែ ប្រសិនបើគេនិយាយមកកាន់អ្នកថា "ខ្ញុំមិនចង់ចេញពីអ្នកទេ" ព្រោះគេស្រឡាញ់អ្នក និងគ្រួសាររបស់អ្នក ដោយសារគេរស់នៅស្រួលជាមួយអ្នក
មិនត្រូវឲ្យមានចិត្តពិបាក នៅពេលដោះលែងគេឲ្យចេញទៅនោះឡើយ ដ្បិតគេបាននៅបម្រើអ្នកអស់ប្រាំមួយឆ្នាំ ជាការបម្រើលើសជាងកិច្ចការរបស់ជើងឈ្នួល មួយជាពីរផង។ ដូច្នេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងប្រទានពរអ្នក ក្នុងគ្រប់ការដែលអ្នកធ្វើ» ។
ប៉ុន្តែ ហាណាមិនបានទៅទេ ដោយប្រាប់ប្តីថា៖ «ចាំដល់កូនលែងដោះសិន នោះខ្ញុំនឹងនាំវាទៅ ឲ្យឈរនៅចំពោះព្រះយេហូវ៉ា ហើយឲ្យនៅទីនោះជារៀងរហូត»។