ក្នុងចំណោមសត្វទាំងប៉ុន្មានដែលនៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគសត្វទាំងនេះបាន គឺ អ្នករាល់គ្នាអាចបរិភោគសត្វណាដែលមានព្រុយ និងមានស្រកា។
តែមិនត្រូវបរិភោគសត្វណាដែលគ្មានព្រុយ និងគ្មានស្រកាទេ ដ្បិតជាសត្វមិនស្អាតដល់អ្នករាល់គ្នា។
រីឯជ្រូកក៏ដែរ ព្រោះវាមានក្រចកឆែក តែមិនទំពាអៀងទេ វាជាសត្វមិនស្អាតដល់អ្នករាល់គ្នា។ មិនត្រូវបរិភោគសាច់វាឡើយ ក៏មិនត្រូវទាំងពាល់ខ្មោចវាផង។