ចោទិយកថា 12:6ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ហើយត្រូវនាំយកអស់ទាំងតង្វាយដុត តង្វាយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង តង្វាយលាបំណន់ តង្វាយស្ម័គ្រពីចិត្ត និងកូនដំបូងនៃហ្វូងគោ ហ្វូងចៀមរបស់អ្នករាល់គ្នាទៅទីនោះដែរ។ សូមមើលជំពូក |
ដ្បិតប្រជាជនអ៊ីស្រាអែល និងពួកកូនចៅលេវី ត្រូវយកតង្វាយលើកចុះឡើង ពីស្រូវ ទឹកទំពាំងបាយជូរ និងប្រេងមកដាក់ក្នុងបន្ទប់ ជាកន្លែងដែលទុកគ្រឿងប្រដាប់របស់ទីបរិសុទ្ធ ហើយពួកសង្ឃដែលបម្រើការងារ ពួកឆ្មាំទ្វារ និងពួកចម្រៀងក៏ស្ថិតនៅទីនោះដែរ។ យើងនឹងមិនបោះបង់ចោលព្រះដំណាក់របស់ព្រះនៃយើងឡើយ។
ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «នៅលើភ្នំបរិសុទ្ធរបស់យើង គឺជាភ្នំយ៉ាងខ្ពស់របស់ស្រុកអ៊ីស្រាអែល ពួកវង្សអ៊ីស្រាអែលទាំងមូលនឹងគោរពដល់យើងគ្រប់គ្នានៅក្នុងស្រុករបស់ខ្លួន នៅទីនោះយើងនឹងទទួលគេ ហើយនៅទីនោះយើងសុខចិត្តទទួលតង្វាយរបស់អ្នករាល់គ្នា និងផលដំបូងពីតង្វាយអ្នក ព្រមទាំងគ្រឿងបរិសុទ្ធរបស់អ្នករាល់គ្នាទាំងអស់ដែរ។
គឺទុកគ្រាន់តែជាទីបន្ទាល់មួយរវាងយើងខ្ញុំ និងអ្នករាល់គ្នា ព្រមទាំងរវាងកូនចៅរបស់យើងជំនាន់ក្រោយថា យើងខ្ញុំបានគោរពប្រតិបត្តិនៅចំពោះព្រះយេហូវ៉ា ដោយថ្វាយតង្វាយដុត តង្វាយយញ្ញបូជា និងតង្វាយមេត្រីរបស់យើងខ្ញុំ ដើម្បីកុំឲ្យកូនចៅរបស់អ្នករាល់គ្នា អាចពោលមកកាន់កូនចៅរបស់យើងខ្ញុំនៅថ្ងៃខាងមុខថា "អ្នករាល់គ្នាគ្មានចំណែកនឹងព្រះយេហូវ៉ា" បានឡើយ"។