Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ចោទិយ‌កថា 12:27

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​តង្វាយ​ដុត​របស់​អ្នក ត្រូវ​យក​ទាំង​សាច់ ទាំង​ឈាម ទៅ​ថ្វាយ​នៅ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ ឈាម​នៃ​តង្វាយ​យញ្ញ‌បូជា​របស់អ្នក ត្រូវ​ចាក់​ទៅ​លើ អាសនា​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ចំណែក​ឯ​សាច់វិញ អ្នក​អាច​បរិ‌ភោគ​បាន។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ថ្វាយ​តង្វាយ​ដុត​ថែម​លើ​យញ្ញ‌បូជា​របស់​អ្នក​រាល់​គ្នា ហើយ​ស៊ី​សាច់​ចុះ

តែ​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន ត្រូវ​លាង​ទឹក រួច​សង្ឃ​ត្រូវ​ថ្វាយ​ទាំង​អស់​នៅ​លើ​អាសនា ទុក​ជា​តង្វាយ​ដុត គឺ​ជា​តង្វាយ​ដែល​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

ក៏​ត្រូវ​សម្លាប់​គោ​ស្ទាវ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ពួក​កូន​លោក​អើរ៉ុន​ដែល​ជា​ពួក​សង្ឃ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំ‌វិញ​លើ​អាសនា​ដែល​នៅ​មាត់​ទ្វារ​ត្រសាល‌ជំនុំ។

តែ​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន ត្រូវ​លាង​ទឹក រួច​សង្ឃ​ត្រូវ​ដុត​ទាំង​អស់​នៅ​លើ​អាសនា​ទុក​ជា​តង្វាយ​ដុត គឺ​ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

ដ្បិត​ជីវិត​រូប​សាច់​នោះ​នៅ​ក្នុង​ឈាម ហើយ​យើង​បាន​ឲ្យ​ឈាម​ដល់​អ្នក​រាល់​គ្នា សម្រាប់​នឹង​ថ្វាយ​នៅ​លើ​អាសនា ដើម្បី​ឲ្យ​បាន​ធួន​នឹង​ជីវិត​អ្នក ដ្បិត​គឺ​ជា​ឈាម​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ជីវិត។

ប្រសិន‌បើ​តង្វាយ​របស់​អ្នក​នោះ​ជា​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី បើ​គេ​ថ្វាយ​គោ ទោះ​ឈ្មោល ឬ​ញី​ក្តី នោះ​ត្រូវ​ថ្វាយ​សត្វ​មួយ​ដែល​ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

សង្ឃ​ត្រូវ​យក​ឈាម​ដោយ​ម្រាម​ដៃ​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​តង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​ត្រង់​ជើង​អាសនា។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម