Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ចោទិយ‌កថា 11:13

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​បទ​បញ្ជា​របស់​ព្រះ ដែលខ្ញុំ​បង្គាប់អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ គឺ​ឲ្យ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹងរបស់​អ្នក

សូមមើលជំពូក ចម្លង

16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​សាឡូម៉ូន​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ខ្លាំង​ណាស់ ហើយ​បាន​ប្រព្រឹត្ត​តាម​ដំបូន្មាន​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​ទ្រង់ ប៉ុន្តែ ការ​ដែល​ថ្វាយ​យញ្ញ‌បូជា និង​ការ​ដុត​កំញាន​នោះ គឺ​ធ្វើ​នៅ​លើ​ទី​ខ្ពស់ៗ​ប៉ុណ្ណោះ។

មាន​ពរ​ហើយ អស់​អ្នក​ដែល​កាន់​តាម សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ ជា​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​ដោយ​អស់​ពី​ចិត្ត

ព្រះ‌អង្គ​បាន​ប្រកាស​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​មក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បានប្រតិ‌បត្តិ​តាម ដោយ​យក​ចិត្ត​ទុកដាក់។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ខំ​ព្យាយាម​ស្តាប់​តាម​យើង ដើម្បី​មិន​ឲ្យ​លី​សែង​បន្ទុក​ណា​ចូល​មក​តាម​ទ្វារ​ក្រុង​នេះ នៅ​ថ្ងៃសប្ប័ទ គឺ​ញែក​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ ឥត​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ

យើង​នឹង​ធ្វើ​ឲ្យ​គេ ព្រម​ទាំង​ទី​កន្លែង​នៅ​ជុំ‌វិញ​ភ្នំ​តូច​របស់​យើង ជា​ទី​ឲ្យ​ពរ យើង​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក​តាម​រដូវ​កាល នោះ​នឹង​មាន​ព្រះ‌ពរ​ធ្លាក់​មក​មួយ​មេៗ។

បើ​អ្នក​រាល់​គ្នា​ដើរ​តាម​អស់​ទាំង​ច្បាប់ ហើយ​រក្សា​អស់​ទាំង​បញ្ញត្តិ​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម

នោះ​យើង​នឹង​បង្អុរ​ភ្លៀង​មក​តាម​រដូវ​កាល ដី​នឹង​ចម្រើន​ផល ហើយ​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ចម្ការ នឹង​បង្កើត​ផ្លែ​ដែរ។

ឥឡូវ​នេះ ឱ​អ៊ីស្រា‌អែល​អើយ តើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ទារ​ចង់​បាន​អ្វី​ពី​អ្នក? គឺ​ឲ្យ​អ្នក​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក និង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​ស្រឡាញ់​ព្រះ‌អង្គ ព្រម​ទាំង​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​របស់​អ្នក

«ដូច្នេះ ត្រូវ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​កាន់​តាម​បញ្ជា ច្បាប់ បញ្ញត្តិ និង​សេចក្ដី​បង្គាប់​របស់​ព្រះ‌អង្គ​ជានិច្ច។

ដ្បិត​បើ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​កាន់​តាម​អស់​ទាំង​បទ​បញ្ជា​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នេះ ដោយ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវរបស់​ព្រះ‌អង្គ ហើយ​នៅ​ជាប់​នឹង​ព្រះ‌អង្គ

ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​បទ​បញ្ជា ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ខ្លាំង​ពូកែ ហើយ​ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​អ្នករាល់​គ្នា​នឹង​ឆ្លង​កាន់​កាប់

«ប្រសិន‌បើ​អ្នក​ខំ​ប្រឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត ព្រម​ទាំង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​បទ​បញ្ជា ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​លើក​អ្នក​ឡើង​ជា​ខ្ពស់ លើ​អស់​ទាំង​សាសន៍​នៅលើ​ផែន‌ដី។

ប៉ុន្តែ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក​នឹង​រក​ព្រះ‌អង្គ​ឃើញ ប្រសិន‌បើ​អ្នក​ស្វែង​រក​ព្រះ‌អង្គ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​របស់​អ្នក ។

ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត ព្រម​ទាំង​បន្ទាល់ និង​ច្បាប់​ទាំង​ឡាយ​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក។

«ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្តាប់​តាម​បញ្ញត្តិ​ទាំង​នេះ ទាំង​កាន់​ខ្ជាប់ ហើយ​ប្រព្រឹត្ត​តាម នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក​ក៏​នឹង​កាន់​តាម​សេចក្ដី‌សញ្ញា និង​សេចក្ដី​សប្បុរស​ចំពោះ​អ្នក ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹងបុព្វ​បុរស​របស់​អ្នកដែរ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម