Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ចោទិយ‌កថា 11:10

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក​នោះ មិន​មែន​ដូច​ជា​ស្រុក​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ទើបនឹង​ចេញ​មក ជា​ស្រុក​ដែល​អ្នក​បាន​សាប‌ព្រោះ ហើយ​បើក​ទំនប់​ដោយ​ជើង ឲ្យ​ទឹក​ហូរ​ស្រោច ដូច​ជា​នៅសួន​បន្លែ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

គោល​ចារឹក​ទាំង​ប៉ុន្មាន​នៃ​ស្រុក​នឹង​ត្រូវ​រលាយ​ខ្ទេច​ទៅ ហើយ​ពួក​ជើង​ឈ្នួល​នឹង​ស្លុត​ចិត្ត។

យើង​បាន​ជីក ហើយ​បាន​ផឹក​ទឹក យើង​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត​ទៅ ដោយ​បាត​ជើង​របស់​យើង។

យើង​ក៏​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​សម្បូណ៌ ដើម្បី​ឲ្យ​បាន​បរិ‌ភោគ​ផល និង​របស់​ល្អ​នៃ​ស្រុក​នោះ ប៉ុន្តែ កាល​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ហើយ នោះ​បាន​ធ្វើ​ឲ្យ​ស្រុក​យើង​ទៅ​ជា​ស្មោក‌គ្រោក ហើយ​ឲ្យ​មត៌ក​របស់​យើង បាន​ត្រឡប់​ជា​ទី​ស្អប់​ខ្ពើម​វិញ។

ប្រសិន​បើ​សាសន៍​អេស៊ីព្ទ​មិន​ឡើង​មក គឺ​ពួក​គេ​មិន​មក​សោះ នោះ​នឹង​មាន គ្រោះ​កាច​មក​លើ​គេ ដែល​ព្រះ‌យេហូវ៉ា​នឹង​វាយ​អស់​ទាំង​សាសន៍ ដែល​មិន​ឡើង​ទៅ​ធ្វើ​បុណ្យ​បារាំនោះ។

ឯ​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ឆ្លង​កាន់​កាប់​នេះ ជា​ស្រុក​មាន​ភ្នំ មាន​ជ្រលង​ភ្នំ ហើយ​ក៏​ស្រោច​ដោយ​ទឹក​ភ្លៀង​ពី​លើ​មេឃ​មក​វិញ

ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​យឺន​យូរ​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា​នឹង​ប្រទាន​ឲ្យ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា និង​ដល់​ពូជ​ពង្ស​របស់​ពួក​លោក ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ។

ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក កំពុង​នាំអ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​ដែល​មាន​ស្ទឹង មាន​រន្ធ​ទឹក និង​ក្បាល​ទឹក ដែល​ហូរ​ចេញ​តាម​ជ្រលង​ភ្នំ និង​តាម​ភ្នំ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម