Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ចោទិយ‌កថា 1:42

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ប្រាប់​គេ​ថា កុំ​ឡើង​ទៅ​ច្បាំង​ឡើយ ដ្បិត​យើង​មិន​នៅ​ក្នុង​អ្នក​រាល់​គ្នា​ទេ ក្រែង​អ្នក​រាល់​គ្នា​ត្រូវ​បរាជ័យ​នៅ​ចំពោះ​មុខ​ខ្មាំង‌សត្រូវ"។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ពាន់​នាក់​នឹង​រត់​ទៅ ដោយ​មាន​តែ​ម្នាក់​កំហែង​គេ ហើយ​បើ​មាន​ប្រាំ​នាក់​កំហែង នោះ​អ្នក​រាល់​គ្នា​នឹង​រត់​ទៅ នៅ​សល់​តែ​គ្នា​តិច ដូច​ជា​បង្គោល​មួយ​ដោត​នៅ​លើ​ភ្នំ​ធំ ហើយ​ដូច​ជា​ទង់​នៅ​លើ​ភ្នំ​តូច​ប៉ុណ្ណោះ។

ទោះ​បើ​គេ​ចិញ្ចឹម​បី​បាច់​កូន​ឲ្យ​ធំ​ឡើង ក៏យើង​នឹងដក​ហូត​គេ​ទៅ រហូត​ទាល់​តែ​ឥត​មាន​នៅ​សល់។ វេទនា​ដល់​គេ​ហើយ ពេល​ណាយើង​ចាក​ចេញ​ពី​គេ!

យើង​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​នឹង​ចាញ់​ពួក​ខ្មាំង​សត្រូវ អស់​អ្នក​ដែល​ស្អប់​អ្នក គេ​នឹង​ត្រួត‌ត្រា​លើ​អ្នក ហើយ​អ្នក​នឹង​រត់​ទៅ​ដោយ​ឥត​មាន​អ្នក​ណា​ដេញ​តាម​ផង។

ដូច្នេះ ពួក​ភីលី‌ស្ទីន​ក៏​ចូល​ត​ដៃ​គ្នា ហើយ​ពួក​អ៊ីស្រា‌អែល​ត្រូវ​ចាញ់ រត់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ ក៏​មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក គឺ​ពួក​ពល​ថ្មើរ​ជើង​ខាង​អ៊ីស្រា‌អែល​បាន​ដួល​ស្លាប់​អស់​ចំនួន​បី​ម៉ឺន​នាក់។

ពួក​ភីលី‌ស្ទីន​តម្រៀប​ទ័ព​ប្រឈម​នឹង​អ៊ីស្រា‌អែល ហើយ​ពេល​គេ​ចូល​ប្រឡូក​ត​ដៃ​គ្នា គឺ​ពួក​អ៊ីស្រា‌អែល​បាក់​ចាញ់​នៅ​មុខ​គេ ហើយ​គេ​វាយ​សម្លាប់​ពល​ទ័ព​នៅ​វាល អស់​ប្រហែល​ជា​បួន​ពាន់​នាក់។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម