ចោទិយកថា 1:28ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦តើយើងនឹងឡើងទៅឯណា? បងប្អូនរបស់យើងបានរំលាយចិត្តយើង ដោយពាក្យថា ប្រជាជននោះខ្លាំងពូកែ ហើយមាឌខ្ពស់ជាងយើង ឯទីក្រុងរបស់គេក៏ធំ ហើយមានកំផែងការពារខ្ពស់ដល់មេឃ! មួយទៀត យើងបានឃើញកូនចៅអ័ណាក់នៅស្រុកនោះទៀតផង!"។ សូមមើលជំពូក |
កាលណាគេសួរអ្នកថា ហេតុអ្វីបានជាដង្ហើមធំដូច្នេះ? អ្នកត្រូវប្រាប់ថា គឺដោយព្រោះបានឮដំណឹង ពីព្រោះការនោះកំពុងតែមក ហើយចិត្តមនុស្សទាំងអស់នឹងរលាយទៅ ដៃទាំងអស់នឹងអន់ខ្សោយ វិញ្ញាណទាំងអស់នឹងស្រយុតចុះ ហើយក្បាលជង្គង់ទាំងប៉ុន្មាននឹងទន់ដូចជាទឹក ការនោះកំពុងតែមកហើយ ក៏នឹងបានសម្រេច នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។