នៅក្រុងនោះ មានបុរសម្នាក់ឈ្មោះស៊ីម៉ូន ពីមុនជាអ្នកដែលនាំឲ្យសាសន៍សាម៉ារីកោតសរសើរ ដោយធ្លាប់ប្រើមន្តអាគម ទាំងប្រកាសថាខ្លួនជាអ្នកធំ។
ប៉ុន្តែ ផារ៉ោនកោះហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់មក ឯពួកគ្រូនៅស្រុកអេស៊ីព្ទទាំងនោះ ក៏ធ្វើដូច្នោះដោយប្រើមន្តអាគមរបស់គេដែរ។
ពួកគ្រូនៅស្រុកអេស៊ីព្ទក៏ធ្វើដូច្នោះ ដោយប្រើមន្តអាគមរបស់គេ។ ដូច្នេះ ផារ៉ោននៅតែមានព្រះហឫទ័យរឹងទទឹង មិនព្រមស្តាប់លោកទាំងពីរឡើយ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។
ពួកគ្រូមន្តអាគមមិនអាចឈរនៅមុខលោកម៉ូសេបានឡើយ ព្រោះតែបូស ដ្បិតបូសកើតលើពួកគ្រូមន្តអាគម និងលើសាសន៍អេស៊ីព្ទទាំងអស់។
អ្នកណាដែលបែរទៅតាមពួកគ្រូខាប ឬពួកគ្រូមន្តគាថា ដែលផិតទៅតាមគេ នោះយើងនឹងតាំងមុខទាស់ចំពោះអ្នកនោះ ហើយកាត់ចេញពីសាសន៍ខ្លួនទៅ។
អ្នកណានិយាយដោយអាងខ្លួនឯង អ្នកនោះចង់តែលើកតម្កើងខ្លួនឯង តែអ្នកដែលចង់លើកតម្កើងព្រះ ដែលចាត់ឲ្យខ្លួនមក អ្នកនោះពិតត្រង់ ហើយគ្មានសេចក្ដីភូតភរណានៅក្នុងខ្លួនឡើយ។
កាលលោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ ទៅដល់ក្រុងប៉ាផុស លោកក៏ជួបគ្រូមន្ដអាគមសាសន៍យូដាម្នាក់ ជាហោរាក្លែងក្លាយ ឈ្មោះបារ-យេស៊ូវ។
ប៉ុន្ដែ អេលីម៉ាស ជាគ្រូមន្តអាគម (ដ្បិតឈ្មោះគាត់ប្រែមកដូច្នេះ) ចេះតែប្រឆាំងនឹងលោកទាំងពីរ ដើម្បីបង្វែរលោកអភិបាលនោះមិនឲ្យជឿ។
ដ្បិតពេលថ្មីៗនេះ មានឈ្មោះធើដាស បានតាំងខ្លួនឡើង ដោយប្រកាសថាខ្លួនជាវីរជន មានមនុស្សប្រមាណជាបួនរយនាក់បានចូលរួមជាមួយគាត់ តែគាត់ត្រូវគេសម្លាប់ ហើយពួកអ្នកទាំងប៉ុន្មានដែលចូលដៃជាមួយគាត់ ក៏ត្រូវខ្ចាត់ខ្ចាយអស់គ្មានសល់។
គេយកចិត្តទុកដាក់ស្តាប់គាត់ ព្រោះគាត់សម្តែងមន្តអាគមឲ្យគេស្ញើចសរសើរយូរមកហើយ។
ដែលប្រឆាំង ហើយលើកខ្លួនឡើងខ្ពស់ លើសជាងអស់ទាំងអ្វីៗដែលហៅថាព្រះ ឬវត្ថុដែលគេថ្វាយបង្គំ រហូតដល់ទៅហ៊ានអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះទៀតផង។
ដ្បិតមនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតអាង មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មិនមានចិត្តបរិសុទ្ធ
គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែ បដិសេធមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលបានមកពីការគោរពប្រតិបត្តិនោះឡើយ។ ចូរចៀសចេញពីមនុស្សប្រភេទនោះទៅ។
គេនិយាយអួតពីសេចក្ដីឥតប្រយោជន៍ គេប្រើតណ្ហាស្រើបស្រាលខាងសាច់ឈាម ដើម្បីទាក់ទាញអស់អ្នក ដែលទើបតែនឹងរួចចេញពីពួកអ្នកដែលរស់នៅក្នុងសេចក្ដីវង្វេង។
ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកសហាយស្មន់ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីភូតភរ។