ប៉ុន្ដែ ពេលគេបានជឿតាមលោកភីលីព ដែលបានប្រកាសដំណឹងល្អពីព្រះរាជ្យរបស់ព្រះ និងពីព្រះនាមព្រះយេស៊ូវគ្រីស្ទ គេក៏ទទួលពិធីជ្រមុជទឹក ទាំងប្រុសទាំងស្រី។
ដូច្នេះ ចូរទៅបង្កើតឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ
ព្រះអង្គបានចាត់គេឲ្យទៅប្រកាសប្រាប់អំពីព្រះរាជ្យរបស់ព្រះ ហើយមើលអ្នកជំងឺឲ្យបានជាផង។
តែព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «ទុកឲ្យមនុស្សស្លាប់កប់ខ្មោចពួកគេចុះ ឯអ្នក ចូរទៅផ្សាយដំណឹងអំពីព្រះរាជ្យរបស់ព្រះវិញ»។
ក្រោយពេលព្រះអង្គបានរងទុក្ខរួចហើយ ព្រះអង្គបានបង្ហាញអង្គទ្រង់ដែលមានព្រះជន្មរស់ ឲ្យពួកសាវកទាំងនោះឃើញ រយៈពេលសែសិបថ្ងៃ ដោយបង្ហាញភស្តុតាងជាច្រើន ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះផង។
ប៉ុន្ដែ ក្នុងចំណោមអ្នកទាំងនោះ មានអ្នកខ្លះមកពីកោះគីប្រុស និងស្រុកគីរេន បានមកដល់ក្រុងអាន់ទីយ៉ូក ហើយគេប្រកាសដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវ ប្រាប់ពួកហេលេន ។
ឯលោកគ្រីសប៉ុស ជាមេសាលាប្រជុំ បានជឿដល់ព្រះអម្ចាស់ ព្រមទាំងក្រុមគ្រួសាររបស់លោកទាំងអស់។ មានអ្នកក្រុងកូរិនថូសជាច្រើនបានស្តាប់ ហើយជឿ រួចបានទទួលពិធីជ្រមុជទឹក។
កាលបានឮដូច្នោះហើយ គេក៏ទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ។
លោកពេត្រុសឆ្លើយទៅគេថា៖ «ចូរប្រែចិត្ត ហើយទទួលពិធីជ្រមុជទឹកទាំងអស់គ្នា ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទៅ ដើម្បីឲ្យអ្នករាល់គ្នាបានទទួលការអត់ទោសបាប ហើយអ្នកនឹងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។
ដូច្នេះ អស់អ្នកដែលទទួលពាក្យរបស់លោក ក៏បានទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានប្រមាណជាបីពាន់នាក់កើនឡើងថែមទៀត។
ខ្ញុំបានធ្វើបន្ទាល់ប្រាប់ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក អំពីការប្រែចិត្តទៅរកព្រះ និងអំពីជំនឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
ឥឡូវនេះ មើល៍ ខ្ញុំដឹងថា ក្នុងចំណោមអ្នករាល់គ្នាដែលខ្ញុំបានដើរទៅមក ទាំងប្រកាសអំពីព្រះរាជ្យរបស់ព្រះ គ្មានអ្នកណាម្នាក់នឹងឃើញមុខខ្ញុំទៀតឡើយ។
ទាំងប្រកាសអំពីព្រះរាជ្យរបស់ព្រះ និងបង្រៀនអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយក្លាហាន ហើយគ្មានអ្វីរាំងរាឡើយ។:៚
អស់អ្នកដែលបានជឿដល់ព្រះអម្ចាស់ បានកើនឡើងជាលំដាប់ គឺមានមនុស្សជាច្រើន ទាំងប្រុសទាំងស្រី
ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ បានចេញពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រកាសព្រះបន្ទូល។
ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយបានសង្រ្គោះដោយមាត់ប្រកាសប្រាប់។
ក៏ប៉ុន្តែ នៅក្នុងព្រះអម្ចាស់ ស្រ្ដីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ត្រីជាចាំបាច់ដែរ
គ្មានសាសន៍យូដា ឬសាសន៍ក្រិក គ្មានបាវបម្រើ ឬអ្នកជា គ្មានប្រុស ឬគ្មានស្រីទៀតឡើយ ព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយក្នុងព្រះគ្រីស្ទយេស៊ូវ។
ទឹកនោះហើយជាគំរូពីពិធីជ្រមុជ ដែលសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសម្អាតក្អែលចេញពីរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំងស្រុងទៅព្រះ ដោយមនសិការល្អ ដោយសារការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ