កិច្ចការ 5:9ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពេលនោះ លោកពេត្រុសមានប្រសាសន៍ទៅនាងថា៖ «ហេតុអ្វីបានជាអ្នកព្រមព្រៀងគ្នាល្បងព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើលហ្ន៎ ជើងអស់អ្នកដែលបញ្ចុះសពប្តីរបស់នាង នៅនឹងមាត់ទ្វារស្រាប់ហើយ គេនឹងសែងនាងយកទៅដែរ»។ សូមមើលជំពូក |
ដូច្នេះ ស្ដេចចាត់មនុស្សម្នាក់ពីចំពោះទ្រង់ទៅរកលោក។ ឯលោកអេលីសេកំពុងអង្គុយនៅក្នុងផ្ទះ មានពួកចាស់ទុំនៅជាមួយ តែមុនដែលអ្នកនោះមកដល់ លោកអេលីសេមានប្រសាសន៍ទៅពួកចាស់ទុំថា៖ «តើអ្នកឃើញទេ មានឃាតកចាត់មនុស្សឲ្យមកយកក្បាលខ្ញុំហើយ សូមចាំមើល ពេលអ្នកនោះមកដល់ ត្រូវបិទទ្វារឲ្យជាប់ កុំឲ្យគេចូលឡើយ។ តើមិនឮសូរសម្រិបជើងចៅហ្វាយរបស់គេមកតាមក្រោយទេឬ?»