ប្រហែលជាបីម៉ោងក្រោយមក ប្រពន្ធរបស់គាត់ក៏ចូលមក ដោយមិនដឹងថាមានហេតុការណ៍ដែលកើតឡើងទេ។
ពួកយុវជនក្រោកឡើង រុំសពរបស់គាត់ ហើយសែងចេញយកទៅកប់។
លោកពេត្រុសសួរនាងថា៖ «សូមប្រាប់ខ្ញុំមើល៍ តើអ្នកលក់ដីបានប្រាក់ប៉ុណ្ណឹងមែនឬ?» នាងឆ្លើយតបថា៖ «ចាស៎ បានប្រាក់ប៉ុណ្ណឹងមែន»។