Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កិច្ចការ 4:31

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​គេ​បាន​អធិស្ឋាន​រួច​ហើយ កន្លែង​ដែល​គេ​ប្រជុំ​គ្នា​នោះ​ក៏​រញ្ជួយ គេ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា ហើយគេ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះដោយ​ចិត្ត​ក្លា‌ហាន។

សូមមើលជំពូក ចម្លង

17 ការដាក់ឲ្យឆ្លើយតបគ្នា  

មុន​ដែល​គេ​អំពាវ‌នាវ នោះ​យើង​តប​ឆ្លើយហើយ កាល​គេ​កំពុង​តែ​ចេញ​សម្ដី​នៅ​ឡើយ នោះ​យើង​ក៏​ស្តាប់​ដែរ។

អ្វី​ក៏​ដោយ​ឲ្យ​តែ​អ្នក​រាល់​គ្នា​អធិស្ឋាន​សុំ​ទាំង​មាន​ជំនឿ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល»។

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នឹង​ធ្វើ​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ហើយ​ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​នេះ​ទៅ​ទៀត ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរបិតា។

មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​រើស​អ្នក​រាល់​គ្នា ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​នោះ​បាន​នៅ​ជាប់ ដើម្បី​ឲ្យ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ពី​ព្រះ‌វរបិតា ក្នុង​នាម​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទានឲ្យ។

បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន។

ដូច្នេះ លោក​ប៉ុល និង​លោក​បា‌ណា‌បាសក៏​ស្នាក់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ ហើយ​មាន​ប្រសាសន៍​យ៉ាង​ក្លៀវ​ក្លា​អំពី​ព្រះ‌អម្ចាស់ ដែល​ទ្រង់​ធ្វើ​បន្ទាល់​អំពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដោយ​ប្រោស​ប្រទាន​ឲ្យ​មាន​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗកើត​ឡើង​ដោយ​សារ​ដៃ​លោក​ទាំង​ពីរ។

កាល​បុណ្យ​ថ្ងៃ​ទី​ហាសិប បាន​មក​ដល់ ពួក​គេ​ទាំង​អស់​មាន​ចិត្ត​ព្រម​ព្រៀង​ប្រជុំ​គ្នានៅ​កន្លែង​តែ​មួយ។

រំពេច​នោះ ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​ស្ថាន‌សួគ៌ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​កំពុង​តែ​អង្គុយ។

គេ​ទាំង​អស់​គ្នា​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ចាប់​ផ្តើម​និយាយ​ភាសា​ដទៃ​ផ្សេងៗ តាម​ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​ឲ្យ។

កាល​អស់​លោក​ទាំង​នោះ ឃើញ​សេចក្ដី​ក្លាហាន​របស់​លោក​ពេត្រុស និង​លោក​យ៉ូហាន ហើយ​ដឹង​ច្បាស់​ថា អ្នក​ទាំង​ពីរ​ជា​មនុស្ស​មិន​ដែល​បាន​រៀន​សូត្រ និង​ជា​មនុស្ស​សាមញ្ញ អស់​លោក​ទាំង​នោះ​ក៏​មាន​សេចក្ដី​អស្ចារ្យ ហើយ​ទទួល​ស្គាល់​ថា អ្នក​ទាំង​ពីរ​ធ្លាប់​នៅ​ជា‌មួយ​ព្រះ‌យេស៊ូវ។

ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មើល​ការ​គំរាម​កំហែង​របស់​គេ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​បាវ​បម្រើ​ព្រះ‌អង្គ បាន​ថ្លែង​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ដោយ​សេចក្ដី​ក្លា‌ហាន​ផង

ហើយ​បង‌ប្អូន​ភាគ​ច្រើន ដែល​មាន​ការ​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់​ដោយ‌សារ​ចំណង​របស់​ខ្ញុំ គេ​ហ៊ាន​ផ្សាយ​ព្រះ‌បន្ទូល​កាន់​តែ​ខ្លាំង​ឡើង ដោយ​ឥត​ភ័យ​ខ្លាច។

អ្វី​ដែល​ខ្ញុំ​ទន្ទឹង​រង់​ចាំ និង​សង្ឃឹម​អស់​ពី​ចិត្ត​នោះ ខ្ញុំ​នឹង​មិន​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​តម្កើង​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ក្លា‌ហាន​គ្រប់​ជំពូក ក្នុង​រូប‌កាយ​ខ្ញុំ ក្នុង​ពេល​ឥឡូវ​នេះ ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ទោះ​រស់​ឬ​ស្លាប់​ក្តី។

ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​ទូល​សូមពី​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ដ្បិត​ទ្រង់​នឹង​ប្រទាន​ឲ្យ ឥត​បន្ទោស​ឡើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម