Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កិច្ចការ 27:34

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នាឲ្យ​ពិសា​អាហារ​ទៅ ដើម្បី​ឲ្យ​មាន​កម្លាំង ដ្បិត​សូម្បី​តែ​សក់​មួយ​សរសៃ​នៅ​ក្បាល​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​បាត់​ផង»។

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន‌បើ​គេ​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​គួរ​គោរព នោះ​សូម្បី​សក់​ក្បាល​មួយ​សរសៃ​របស់​គេ ក៏​មិន​ត្រូវ​ធ្លាក់​ចុះ​ដល់​ដី​ផង តែ​ប្រសិន‌បើ​ប្រទះ​ឃើញ​មាន​អំពើ​ទុច្ចរិត​អ្វី នោះ​នឹង​ត្រូវ​ស្លាប់»។

សូម្បី​តែ​សក់​របស់​អ្នក​រាល់​គ្នា​នៅ​លើ​ក្បាល ក៏​ព្រះ‌អង្គ​រាប់​ទាំង​អស់​ដែរ។

ពេល​នោះ ព្រះ‌យេស៊ូវ​ហៅ​ពួក​សិស្សរ​បស់​ព្រះ‌អង្គ​មក​ជិត ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត​ដល់​បណ្តា‌ជន​ទាំង​នេះ​ណាស់ ព្រោះ​គេ​បាន​នៅ​ជា​មួយ​ខ្ញុំ​អស់​បី​ថ្ងៃ​មក​ហើយ គេ​គ្មាន​អ្វី​បរិ‌ភោគ​សោះ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ទៅ​វិញ​ទាំង​ឃ្លាន​ទេ ក្រែង​គេ​អស់​កម្លាំង​ដួល​តាម​ផ្លូវ»។

សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ ដូច្នេះ កុំ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ជាង​ចាប​ខ្លាំង​ណាស់។

តែ​សូម្បី​សក់​មួយ​សរសៃ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​មិន​ត្រូវ​វិនាស​បាត់​ផង។

លុះ​ពេល​ទៀប​ភ្លឺ លោក​ប៉ុល​ប្រាប់​គេ​ទាំង​អស់​គ្នា​ឲ្យ​បរិ‌ភោគ ដោយមាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះជា​ថ្ងៃ​ទី​ដប់បួន​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ទ្រាំ​អត់​អាហារ មិន​បាន​បរិ‌ភោគ​អ្វី​សោះ។

ត្រូវ​តែ​មាន​គំនិត​ដូច​ជា​ព្រះ‌គ្រីស្ទ‌យេស៊ូវ​វិញ

កុំ​ផឹក​ទឹក​តែ​ទៀត​ឡើយ ចូរ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បន្តិច​បន្តួច​ផង ដោយ​ព្រោះ​ក្រពះ​របស់​អ្នក និងជំងឺ​ដែល​អ្នក​មាន​ជាញឹក​ញាប់។

ពួក​បណ្ដា​ទ័ព​ទូល​សួរ​ដល់​ស្ដេច​សូល​ថា៖ «យ៉ូណា‌ថាន​ដែល​បាន​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ក្នុង​ពួក​អ៊ីស្រា‌អែល​យ៉ាង​ធំ​ដល់​ម៉្លេះ តើ​លោក​ត្រូវ​ស្លាប់​ឬ? មិន​ត្រូវ​ទៅ​ជា​ដូច្នោះ​ឡើយ យើង​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា មិន​ត្រូវ​ឲ្យ​មាន​សក់​មួយ​សរសៃ​ជ្រុះ​ពី​ក្បាល​របស់​លោក​ទេ ដ្បិត​ការ​ដែល​លោក​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ នោះ​គឺ​បាន​ធ្វើ​ជា‌មួយ​ព្រះ​ហើយ» ដូច្នេះ ពួក​បណ្ដា​ទ័ព​បាន​ជួយ​ដោះ​យ៉ូណា‌ថាន​មិន​ឲ្យ​ស្លាប់​ឡើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម