ប៉ុន្តែ យើងត្រូវកឿងសំពៅនៅលើកោះណាមួយមិនខាន»។
ក្រោយពីបានលើកសំប៉ានរួចហើយ គេក៏យកខ្សែពួរចងព័ទ្ធជុំវិញសំពៅ។ បន្ទាប់មក ដោយខ្លាចក្រែងសំពៅកឿងនឹងផ្នូកខ្សាច់នៅឈូងសមុទ្រសៀរទីស គេក៏ទម្លាក់យុថ្កាទប់ ឲ្យសំពៅរសាត់តាមខ្យល់។
កាលចូលដល់យប់ទីដប់បួន ពេលយើងរសាត់លើផ្ទៃសមុទ្រអាឌ្រា នោះប្រមាណជាពាក់កណ្តាលអធ្រាត្រ អ្នកសំពៅស្មានថាជិតដល់ដីគោកហើយ។
ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម គេក៏ទម្លាក់យុថ្កាបួន ចេញពីកន្សៃ ហើយអធិស្ឋានឲ្យមានពន្លឺថ្ងៃ។
កាលបានរួចជីវិតហើយ នោះទើបយើងដឹងថា កោះនោះឈ្មោះកោះមេលីត។