Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កិច្ចការ 27:21

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​គេ​មិន​បាន​ទទួល​ទាន​អាហារ​ជា​យូរ​ថ្ងៃ លោក​ប៉ុល​ក៏​ឈរ​ឡើង​នៅ​កណ្តាល​ចំណោម​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ប​ង​ប្អូន​អើយ អ្នក​រាល់​គ្នា​គួរ​តែ​បាន​ស្តាប់​តាម​ខ្ញុំ ហើយកុំ​ចេញ​ពី​កោះ​ក្រេត​មក នោះ​មិន​ត្រូវ​អន្តរាយ ហើយ​ខូច​ខាត​ដូច្នេះ​ទេ។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ រូបេន​ឆ្លើយ​ឡើង​ថា៖ «តើ​បង​មិន​បាន​ហាម​ឯង​រាល់​គ្នា​ទេ​ឬ​ថា កុំ​ឲ្យ​ធ្វើ​បាប​វា? តែ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​សោះ មើល៍ ឥឡូវនេះ វា​បាន​ទារ​ឈាម​វា​វិញ​ហើយ»។

ដោយ​ព្រោះ​កំពង់​ផែ​នោះ​ពិបាក​សំណាក់​ក្នុង​រដូវ​រងា អ្នក​សំពៅ​ភាគ​ច្រើន​ក៏​សម្រេច​ចិត្ត​ចេញ​សំពៅ​ពី​ទី​នោះ ដើម្បី​ខំ​ស្រូត​ឲ្យ​ដល់ក្រុង​ភេនីច ជា​កំពង់​ផែ​មួយ​នៅ​កោះ​ក្រេត ដែល​បែរ​ទៅ​ទិស​និរតី និង​ទិស​ពាយ័ព្យ ហើយ​ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​រងា។

កាល​មាន​ខ្យល់​បក់​រំភើយៗ​មក​ពី​ទិស​ខាង​ត្បូង នោះ​គេស្មាន​ថា គេ​បាន​សម្រេច​តាម​បំណង​របស់​គេ រួច​គេ​ក៏​ស្រាវ​យុថ្កា​ឡើង ហើយ​ចេញ​សំពៅ​តាម​បណ្ដោយ​កោះ​ក្រេត។

កាល​មើល​មិន​ឃើញ​ថ្ងៃ ឬ​ផ្កាយ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​ខ្យល់​ព្យុះ​នៅ​តែ​បក់​គំហុក​ខ្លាំង ទីបំផុត​យើង​ក៏​អស់​សង្ឃឹម​ថា​នឹង​បាន​រួច​ជីវិត។

យើង​ធ្វើ​ដំណើរ​សន្សឹម​ៗអស់​ជា​ច្រើន​ថ្ងៃ ហើយ​បាន​មក​ដល់​ទន្ទឹម​នឹង​ក្រុង​គ្នីដុសទាំង​ពិបាក។ ដោយ​ខ្យល់​ខ្លាំង​មិនអាច​ទៅ​មុខ​បាន យើង​ក៏​បើក​សសៀរ​ចូល​ទៅ​តាម​កោះ​ក្រេត ទល់​មុខ​នឹង​ជ្រោយ​សាល‌ម៉ូន។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម