ដោយសំពៅទៅមុខមិនរួច ហើយមិនអាចបើកបញ្រ្ចាសខ្យល់បាន យើងក៏បណ្តោយឲ្យសំពៅរសាត់តាមខ្យល់។
ប៉ុន្ដែ បន្តិចក្រោយមក មានខ្យល់ព្យុះកំណាចមួយ ឈ្មោះខ្យល់ព្យុះអ៊ើរ៉ាគ្លីដូន បក់គំហុកចេញពីកោះមក។
កាលបានសសៀរតាមកោះតូចមួយ ឈ្មោះកោះក្លូដេ យើងអាចលើកសំប៉ាន ឡើងបានទាំងពិបាក។
កាលចូលដល់យប់ទីដប់បួន ពេលយើងរសាត់លើផ្ទៃសមុទ្រអាឌ្រា នោះប្រមាណជាពាក់កណ្តាលអធ្រាត្រ អ្នកសំពៅស្មានថាជិតដល់ដីគោកហើយ។
សូមគិតមើលពីសំពៅ ទោះបីវាធំដល់ម៉្លេះ ហើយត្រូវខ្យល់បក់គំហុកខ្លាំងយ៉ាងណាក៏ដោយ តែអ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ត ដោយសារចង្កូតដ៏តូចមួយ។