កិច្ចការ 24:12ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦អស់លោកទាំងនោះមិនបានឃើញខ្ញុំបាទជជែកជាមួយអ្នកណា ឬញុះញង់ឲ្យបណ្ដាជនចលាចលឡើយ ទោះនៅក្នុងព្រះវិហារ នៅក្នុងសាលាប្រជុំ ឬនៅក្នុងទីក្រុងក្តី។ សូមមើលជំពូក |
បីថ្ងៃក្រោយមក លោកប៉ុលអញ្ជើញពួកមេដឹកនាំសាសន៍យូដា មកជួបជុំគ្នា។ កាលគេបានជួបជុំគ្នាហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំមិនបានធ្វើខុសអ្វីនឹងសាសន៍របស់យើង ឬទាស់នឹងទំនៀមទម្លាប់របស់បុព្វបុរសយើងទេ តែគេចាប់ខ្ញុំនៅក្រុងយេរូសាឡិម ហើយបញ្ជូនមកក្នុងកណ្តាប់ដៃរបស់សាសន៍រ៉ូម។