កិច្ចការ 23:12ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លុះភ្លឺឡើង ពួកសាសន៍យូដាបានឃុបឃិតគ្នា ហើយស្បថស្បែថានឹងមិនបរិភាគ ឬផឹកអ្វីឡើយ រហូតទាល់តែគេបានសម្លាប់លោកប៉ុល។ សូមមើលជំពូក |
ចូលរួមជាមួយពួកបងប្អូនរបស់ពួកគេ ពួកអភិជនរបស់ពួកគេ ពួកគេស្បថឲ្យត្រូវបណ្ដាសាដល់ខ្លួន ប្រសិនបើគេមិនបានកាន់តាមក្រឹត្យវិន័យរបស់ព្រះ ដែលបានប្រទានមកដោយសារលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយរក្សា និងប្រព្រឹត្តតាមគ្រប់ទាំងបទបញ្ជារបស់ព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើង ព្រមទាំងច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ។
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ អ្នករាល់គ្នាព្រមទាំងប្រពន្ធរបស់អ្នក បានចេញវាចាពីមាត់រៀងខ្លួនហើយ ក៏បានសម្រេចតាម ដោយដៃខ្លួនដែរ ថាយើងរាល់គ្នានឹងលាបំណន់ ដែលយើងបានបន់ជាមិនខាន គឺនឹងដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចតង្វាយច្រូចថ្វាយទ្រង់ដែរ ដូច្នេះ ចូរអ្នករាល់គ្នាបន់ទៅ ហើយលាបំណន់របស់អ្នកចុះ។