កិច្ចការ 22:14ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦គាត់និយាយថា "ព្រះនៃបុព្វបុរសរបស់យើង បានតម្រូវឲ្យបងស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ហើយឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮព្រះសូរសៀងចេញពីព្រះឱស្ឋរបស់ព្រះអង្គផ្ទាល់ សូមមើលជំពូក |
ព្រះបាទដាវីឌបានចេញទៅទទួលគេ ហើយមានរាជឱង្ការថា៖ «ប្រសិនបើអ្នករាល់គ្នាមកក្នុងបំណងមិត្តភាព ដើម្បីនឹងជួយខ្ញុំពិត នោះចិត្តខ្ញុំនឹងមូលជាប់នឹងអ្នករាល់គ្នា តែប្រសិនបើមក ដើម្បីក្បត់ បញ្ជូនខ្ញុំទៅពួកខ្មាំងសត្រូវ ដែលខ្ញុំគ្មានធ្វើខុសអ្វីនោះ សូមឲ្យព្រះនៃបុព្វបុរសយើងរាល់គ្នាទតមើល ហើយកាត់ទោសអ្នកចុះ»។
ឱព្រះនៃបុព្វបុរសរបស់ទូលបង្គំអើយ ទូលបង្គំសូមអរព្រះគុណ ហើយសរសើរតម្កើង ដ្បិតព្រះអង្គបានប្រោសឲ្យទូលបង្គំមានប្រាជ្ញា និងឥទ្ធិឫទ្ធិ ហើយឥឡូវនេះបានសម្ដែងឲ្យទូលបង្គំដឹងសេចក្ដី ដែលយើងខ្ញុំបានទូលសូមពីព្រះអង្គ ដ្បិតព្រះអង្គបានសម្ដែងឲ្យយើងខ្ញុំ ស្គាល់រឿងរ៉ាវរបស់ស្តេច»។