Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កិច្ចការ 21:37

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​គេ​រៀប​នឹង​នាំ​លោក​ប៉ុល​ចូល​ទៅ​ក្នុង​បន្ទាយ លោកមាន​ប្រសាសន៍​ទៅ​មេទ័ព​ធំ​ថា៖ «តើ​ខ្ញុំ​អាច​និយាយ​ជាមួយ​លោក​បន្តិច​បាន​ឬ​ទេ?» មេទ័ព​ធំ​តប​ថា៖ «អ្នក​ចេះ​និយាយ​ភាសា​ក្រិក​ដែរឬ?

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា​ដែល​គ្មាន​គូ​វិវាទ​ណា​របស់​អ្នក​រាល់​គ្នា​អាច​នឹង​តតាំង ឬ​ប្រកែក​ជំទាស់​បាន​ឡើ​យ។

ប៉ុន្ដែ ពេល​លោក​ប៉ុល​មានបំណង​ចូល​ទៅ​ក្នុង​ចំណោម​បណ្តា‌ជន ពួក​សិស្ស​មិន​ព្រម​ឲ្យ​លោក​ទៅ​ទេ។

កាល​បាន​ជម្រាប​សួរ​អ្នក​ទាំង​នោះ​រួច​ហើយ លោក​ប៉ុល​ក៏​បាន​រៀប​រាប់​ពី​កិច្ច‌ការ​ដែល​ព្រះ​បាន​ធ្វើ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ម្ដង​មួយៗ តាម​រយៈ​ការ​ងារ​របស់​លោក។

ប៉ុន្ដែ ក្នុង​ចំណោម​បណ្តាជន មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ ហើយ​ដោយ​លោក​ពុំ​អាច​ដឹង​រឿង​ហេតុ​ពិត​ប្រាកដ ព្រោះ​តែ​មាន​សំឡេង‌អឺង‌កង​ខ្លាំងពេក លោកក៏បញ្ជា​ឲ្យគេ​នាំ​លោក​ប៉ុល​ចូល​ទៅ​ក្នុង​បន្ទាយ។

នោះ​មេទ័ព​ធំ​ក៏​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ុល​ចូល​ទៅ​ក្នុង​បន្ទាយ ដោយ​ប្រាប់​គេ​ឲ្យ​វាយ​សួរ​ចម្លើយ ដើម្បី​ចង់​ដឹង​ពី​ហេតុ​ដែល​គេ​ស្រែក​ទាស់​នឹងលោក​បែប​នេះ។

ពេល​មាន​ការ​ទាស់​ទែង​គ្នា​កាន់​តែ​ខ្លាំង មេទ័ព​ធំ​ក៏​បង្គាប់​ឲ្យ​ពួក​ទាហាន ចុះ​ទៅ​យក​លោក​ប៉ុល​ចេញ​ពី​ចំណោម​ពួក​គេ​ដោយ​អំណាច ហើយ​នាំ​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ ដោយ​ខ្លាច​ក្រែង​គេ​ហែក​ហួរ​លោក​ខ្ទេច​ខ្ទី។

ប៉ុន្ដែ ក្មួយ​ប្រុស​របស់​លោក​ប៉ុលបាន​ដឹង​ពី​ការ​ពួន​ស្ទាក់​នេះ ដូច្នេះ គាត់​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ ហើយ​ប្រាប់​លោក​ប៉ុល។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម