ពេលយើងបានមកដល់ក្រុងយេរូសាឡិម ពួកបងប្អូនបានទទួលយើងដោយអំណរ។
នៅគ្រានោះ លោកពេត្រុសឈរឡើងក្នុងចំណោមពួកបងប្អូន (មានគ្នាទាំងអស់ប្រមាណមួយរយម្ភៃនាក់) ហើយពោលថា៖
ពេលមកដល់ក្រុងយេរូសាឡិមហើយ ក្រុមជំនុំ ពួកសាវក និងពួកចាស់ទុំនាំគ្នាស្វាគមន៍ទទួលពួកលោក ហើយពួកលោកក៏បានប្រកាសពីគ្រប់ទាំងការ ដែលព្រះបានធ្វើជាមួយពួកលោក។
យើងបានបញ្ចប់ដំណើរតាមសំពៅពីក្រុងទីរ៉ុស នៅពេលយើងបានមកដល់ក្រុងផ្ទលេមេ។ យើងបានជម្រាបសួរពួកបងប្អូន ហើយបានស្នាក់នៅជាមួយគេអស់មួយថ្ងៃ។
ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ដូចព្រះគ្រីស្ទបានទទួលយើងដែរ សម្រាប់ជាសិរីល្អរបស់ព្រះ។