កិច្ចការ 21:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦គាត់បានមកជួបយើង ហើយយកខ្សែក្រវាត់របស់លោកប៉ុលមកចងជើងចងដៃរបស់ខ្លួន រួចពោលថា៖ «ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលដូច្នេះថា៖ "ពួកសាសន៍យូដានៅក្រុងយេរូសាឡិម នឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះ ហើយបញ្ជូនលោកទៅក្នុងកណ្តាប់ដៃរបស់ពួកសាសន៍ដទៃ"» សូមមើលជំពូក |
បីថ្ងៃក្រោយមក លោកប៉ុលអញ្ជើញពួកមេដឹកនាំសាសន៍យូដា មកជួបជុំគ្នា។ កាលគេបានជួបជុំគ្នាហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំមិនបានធ្វើខុសអ្វីនឹងសាសន៍របស់យើង ឬទាស់នឹងទំនៀមទម្លាប់របស់បុព្វបុរសយើងទេ តែគេចាប់ខ្ញុំនៅក្រុងយេរូសាឡិម ហើយបញ្ជូនមកក្នុងកណ្តាប់ដៃរបស់សាសន៍រ៉ូម។