Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កិច្ចការ 20:35

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​គ្រប់​កិច្ច‌ការ​ទាំង​អស់ ខ្ញុំ​តែង​តែ​បង្ហាញ​អ្នក​រាល់​គ្នា​ថា ត្រូវ​តែ​ធ្វើ​ការ​នឿយ​ហត់​បែប​នេះ​ឯង ដើម្បី​ជួយ​អ្នក​ទន់​ខ្សោយ ហើយ​ត្រូវ​នឹក​ចាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ "ដែល​ឲ្យ នោះ​បាន​ពរ​ជាង​ទទួល"»។

សូមមើលជំពូក ចម្លង

28 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ចី ព្រះ‌អង្គ​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ។

ប៉ុន្តែ អស់​អ្នក​មាន​ចិត្ត​សទ្ធា គេ​គិត‌គូរ​ជា​សគុណ​វិញ ហើយ​អ្នក​នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ដោយ​ការ​នោះ។

ចូរ​ចម្រើន​កម្លាំង​ដៃ​ដែល​ខ្សោយ ហើយ​ឲ្យ​ក្បាល​ជង្គង់​ដែល​ញ័រ​បាន​មាំ‌មួន​ឡើង។

ចូរ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​បាន​ជា​ស្អាត ហើយ​ដេញ​អារក្ស​ឲ្យ​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​ទទួល​មក​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ឲ្យ​ដោយ​ឥត​បង់​ថ្លៃ​ដែរ។

ក៏​ដឹង​ថា ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្ដី​ណា​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ឡើយ គឺ​បាន​បង្រៀន​អ្នក​រាល់​គ្នា​នៅ​កណ្តាល​ជំនុំ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ

ដ្បិត​ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ពី​បំណង​ទាំង​មូល​របស់​ព្រះ​ឡើយ។

អ្នក​រាល់​គ្នា​ផ្ទាល់​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់ ដើម្បី​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ និង​សេចក្ដី​ត្រូវ​ការ​របស់​អស់​អ្នក​ដែល​នៅ​ជា‌មួយ​ខ្ញុំ។

កាល​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ លោក​ប៉ុល​ក៏​លុត​ជង្គង់​អធិស្ឋាន​ជា‌មួយ​គេ​ទាំង​អស់​គ្នា។

យើង​ដែល​ជា​អ្នក​រឹង​មាំ គួរ​តែ​ទ្រាំ‌ទ្រ​នឹង​ភាព​ទន់​ខ្សោយ​របស់​អ្នក​ដែល​មិន​រឹង​មាំ ហើយ​មិន​ត្រូវ​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ឡើយ។

ប្រសិន‌បើ​អ្នក​ដទៃ​មាន​សិទ្ធិ​ទទួល​ចំណែក​ពី​អ្នក​រាល់​គ្នា​ទៅ​ហើយ នោះ​តើ​យើង​មិន​មាន​សិទ្ធិ​លើស​អ្នក​ទាំង​នោះ​ទៅ​ទៀត​ទេ​ឬ? ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ប្រើ​សិទ្ធិ​នោះ​ទេ គឺ​យើង​បាន​ស៊ូ​ទ្រាំ​គ្រប់​បែប​យ៉ាង ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​រាំង​ស្ទះ​ដល់​ដំណឹង​ល្អរបស់​ព្រះ‌គ្រីស្ទ។

តែ​អ្វី​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​ក៏​នឹង​ធ្វើ​តទៅ​មុខ​ទៀត​ដែរ ដើម្បី​នឹង​ដក​ឱកាស​ចេញ​ពី​ពួក​អ្នក​ដែល​ចង់​បាន​ឱកាស​ដូច​យើង ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​តាម​អ្វី​ដែល​គេ​អួត​នោះ។

កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ហើយ​មាន​ការ​ខ្វះ​ខាត នោះ​ខ្ញុំ​មិន​បាន​ដាក់​បន្ទុក​លើ​អ្នក​ណា​ម្នាក់​ឡើយ ដ្បិត​ពួក​បង‌ប្អូន​ដែល​មក​ពី​ស្រុក​ម៉ា‌សេ‌ដូន បាន​ជួយ​ផ្គត់​ផ្គង់​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។ ដូច្នេះ ខ្ញុំ​បាន​ចៀស​វាង​មិន​ដាក់​បន្ទុក​លើ​អ្នក​រាល់​គ្នា​ក្នុង​ការ​អ្វី​ឡើយ ហើយ​នឹង​ចៀស​វាង​តទៅ​មុខ​ទៀត។

តើ​អ្នក​រាល់​គ្នា​មាន​អ្វី​អន់​ជាង​ក្រុម​ជំនុំ​ឯ​ទៀតៗ ក្រៅ​តែ​ពី​ខ្លួន​ខ្ញុំ​មិន​បាន​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា​នោះ? សូម​អត់​ទោស​កំហុស​នេះ​ឲ្យ​ខ្ញុំ​ផង!

ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​ហើយ​ថា ទោះ​ជា​ព្រះ‌អង្គ​មាន​សម្បត្តិ​ស្ដុក​ស្តមក៏​ដោយ តែ​ព្រះ‌អង្គ​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រឡប់​ជា​មាន ដោយ​សារ​ភាព​ក្រីក្រ​របស់​ព្រះ‌អង្គ។

អ្នក​ណា​ដែល​ធ្លាប់​លួច ត្រូវ​ឈប់​លួច​ទៀត ផ្ទុយ​ទៅ​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​ខំ​ប្រឹង​ដោយ​ចិត្ត​ទៀង​ត្រង់ ទាំង​ធ្វើ​ការ​ល្អ​ដោយ​ដៃ​ខ្លួន​វិញ ដើម្បី​ឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះ​ខាត​ផង។

ហើយ​ខំ​ប្រឹង​រស់​នៅ​ដោយ​ស្រគត់​ស្រគំ គិត​តែ​កិច្ច​ការ​របស់​ខ្លួន និង​ធ្វើ​ការ​ដោយ​ដៃ​ខ្លួន​ឯង ដូច​យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា​ហើយ

បង‌ប្អូន​អើយ យើង​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យ​បន្ទោស​អស់​អ្នក​ដែល​ខ្ជិល​ច្រអូស លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​បាក់​ទឹក​ចិត្ត ជួយ​ពួក​អ្នក​ដែល​ទន់​ខ្សោយ ហើយ​អត់​ធ្មត់ចំពោះ​មនុស្ស​ទាំង​អស់។

កុំ​ភ្លេច​នឹង​ធ្វើ​ល្អ ហើយ​ចែក​ចាយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន ដ្បិត​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យញ្ញ​បូជា​បែប​នេះ។

ចូរ​នឹក​ចាំ​ពី​អស់​អ្នក​ដែល​ជាប់​ឃុំ​ឃាំង ទុក​ដូច​ជា​ជាប់​ឃុំ​ឃាំង​ជា​មួយ​គ្នា និង​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដ្បិត​អ្នក​រាល់​គ្នា​ក៏​មាន​រូប​កាយ​ចេះ​ឈឺ​ចាប់​ដូច​គេ​ដែរ។

ដ្បិត​គេ​បាន​ចេញ​ដំណើរ​ទៅ ដោយ​ព្រោះ​ព្រះ‌នាម​របស់​ព្រះ‌អង្គ ហើយ​គេ​មិន​បាន​ទទួល​អ្វី​ពី​សាសន៍​ដទៃ​ទេ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម