ពេលលោកបានជួបយើងនៅក្រុងអាសុសហើយ យើងក៏ទទួលលោកមកក្នុងសំពៅ រួចធ្វើដំណើរឆ្ពោះទៅក្រុងមីទូលេន។
ឯយើងវិញ យើងបានចុះសំពៅទៅមុន ទៅដល់ក្រុងអាសុស ចាំទទួលលោកប៉ុលនៅទីនោះ ដ្បិតលោកបានផ្តាំដូច្នោះ ព្រោះលោកចង់ធ្វើដំណើរតាមផ្លូវគោក។
ក្រោយពីបានចុះសំពៅចេញពីទីនោះ យើងបានមកដល់ទន្ទឹមនឹងកោះឃីយ៉ូសនៅថ្ងៃបន្ទាប់។ ថ្ងៃបន្ទាប់មកទៀត យើងមកដល់កោះសាម៉ូស ហើយមួយថ្ងៃបន្ទាប់មកទៀត យើងមកដល់ក្រុងមីលេត។