Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កិច្ចការ 2:10

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្រុក​ព្រីគា និង​ស្រុក​ប៉ាម‌ភីលា ស្រុក​អេស៊ីព្ទ និង​ដែន​ស្រុក​លីប៊ី ដែល​នៅ​ជុំ​វិញ​ស្រុក​គីរេន ពួក​អ្នក​ស្រុក​រ៉ូម​ដែល​ស្នាក់​នៅ​ទី​នេះ ទាំង​សាសន៍​យូដា និង​អ្នក​ចូល​សាសន៍

សូមមើលជំពូក ចម្លង

34 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ស្រុក​កើត​មាន​អំណត់ ហើយ​លោក​អាប់‌រ៉ាម​ចុះ​ទៅ​សំណាក់​នៅ​ស្រុក​អេស៊ីព្ទ ដ្បិត​នៅ​ស្រុក​កាណាន​កើត​មាន​អំណត់​ខ្លាំង​ណាស់។

នៅ​តាម​អាណា​ខេត្ត និង​នៅ​តាម​ទី​ក្រុង នៅ​កន្លែង​ណា​ដែល​រាជ‌បញ្ជា និង​រាជ​ក្រឹត្យ​របស់​ស្តេច​បាន​ទៅ​ដល់ ទី​នោះ​ពួក​សាសន៍​យូដា​ក៏​មាន​អំណរ​សប្បាយ មាន​ការ​ជប់‌លៀង និង​មាន​ថ្ងៃ​ឈប់​សម្រាក ក៏​មាន​សាសន៍​ដទៃ​ជា​ច្រើន​ដែល​នៅ​ក្នុង​ស្រុក បាន​ចូល​ជាតិ​ជា​សាសន៍​យូដា ព្រោះគេ​ភ័យ​ខ្លាចដល់​សាសន៍​យូ​ដា។

ឱ​សេះ​ទាំង‌ឡាយ​អើយ ចូរ​ឡើង​ទៅ ឱ​រទេះ​ចម្បាំង​ទាំង‌ឡាយ​អើយ ចូរ​សម្រុក​ចូល​ចុះ ហើយ​ត្រូវ​ឲ្យ​មនុស្ស​ដែល​ជំនាញ ក្នុង​ចម្បាំង​ចេញ​ទៅ​ដែរ គឺ​ទាំង​ពួក​អេធីយ៉ូពី និង​ពួក​ពូត ជា​ពួក​អ្នក​ដែល​កាន់​ខែល ហើយ​ពួក​លូឌ​ដែល​កាន់ ហើយយឹត​ធ្នូ។

គឺ​សាសន៍​អេស៊ីព្ទ សាសន៍​យូដា សាសន៍​អេដុម និង​ពួក​កូន​ចៅ​អាំម៉ូន និង​ម៉ូអាប់ ព្រម​ទាំង​អស់​អ្នក​នៅ​ទី​រហោ‌ស្ថាន ដែល​កាត់​ជ្រុង​ពុក‌ចង្កា​ផង ដ្បិត​បណ្ដា​សាសន៍​ទាំង​ប៉ុន្មាន មិន​កាត់​ស្បែក​ទេ ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​មិន​បាន​កាត់​ស្បែក​ចិត្ត​ដែរ។

ពួក​សាសន៍​អេធី‌យ៉ូពី សាសន៍​ពួត សាសន៍​លូឌ និង​អស់​ទាំង​សាសន៍​លាយ‌ឡំ​គ្នា ព្រម​ទាំង​ពួក​គូប ពួក​កូន​ចៅ​នៃ​ស្រុក​ដែល​ជា​មេត្រី​មិត្ត គេ​នឹង​ដួល​ដោយ​ដាវ​ទៅ​ជា‌មួយ​គ្នា។

ស្ដេច​នឹង​គ្រប់‌គ្រង​លើ​អស់​ទាំង​មាស និង​ប្រាក់ ជា​‌រាជ​ទ្រព្យ និង​លើ​គ្រប់​ទាំង​របស់​មាន​តម្លៃ​នៅ​ស្រុក​អេស៊ីព្ទ ឯ​ពួក​សាសន៍​លីប៊ី និង​សាសន៍​អេធី‌យ៉ូ​ពី នឹង​ចំណុះ​ស្ដេច​នោះ។

កាល​អ៊ីស្រា‌អែល​នៅ​ក្មេង​នៅ​ឡើយ យើង​បាន​ស្រឡាញ់​អ៊ីស្រា‌អែល ក៏​បាន​ហៅ​កូន​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ។

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «មាន​មនុស្ស​ជា​ច្រើន និង​មនុស្ស​សាសន៍​ផ្សេងៗ​នៅ​ទី​ក្រុង​ជា​ច្រើន​នឹង​មក

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​គ្រា​នោះ មនុស្ស​ដប់​នាក់​ពី​ភាសា​ផ្សេងៗ​នឹង​ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា "យើង​ខ្ញុំ​នឹង​ទៅ​ជា‌មួយ​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​គង់​ជា‌មួយ​ឯង​រាល់​គ្នា"»។

ហើយ​ក៏​នៅ​ទី​នោះ រហូត​ដល់​ហេរ៉ូឌ​សុគត។ ការ​នេះ​បាន​សម្រេច​តាម​សេចក្តី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ហោរា​ថា៖ «យើង​បាន​ហៅ​កូន​យើង ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក» ។

វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក និង​ផ្លូវ​គោក ទម្រាំ​នឹង​បាន​មនុស្ស​ម្នាក់​ចូល​សាសនា លុះ​គេ​ចូល​សាសនា​ហើយ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​គេ​សម​នឹង​ធ្លាក់​នរក ជាង​អ្នក​រាល់​គ្នា​មួយ​ទ្វេ​ជា​ពីរ។

ពេល​ចេញ​ទៅ គេ​ប្រទះ​ឃើញ​បុរស​ម្នាក់ ជា​អ្នក​ស្រុក​គីរេន ឈ្មោះ​ស៊ីម៉ូន គេ​ក៏​បង្ខំ​បុរស​នេះ​ឲ្យ​លី​ឈើ​ឆ្កាង​ព្រះ‌អង្គ។

ពេល​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន អ្នក​ស្រុក​គីរេន ជា​ឪពុក​អ័លេ‌ក្សានត្រុស និង​រូភូស ដែល​ត្រឡប់​មក​ពី​ចម្ការ​តាម​ផ្លូវ​នោះ គេ​ចាប់​បង្ខំ​ឲ្យ​គាត់​លី​ឈើ​ឆ្កាង​របស់​ព្រះ‌អង្គ។

ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​អ្នក​ខ្លះ​មក​ពី​កោះ​គីប្រុស និង​ស្រុក​គីរេន បាន​មក​ដល់​ក្រុង​អាន់‌ទីយ៉ូក ហើយ​គេ​ប្រកាស​ដំណឹង​ល្អ​អំ‌ពី​ព្រះ‌អម្ចាស់‌យេស៊ូវ ប្រាប់​ពួក​ហេលេន ។

ក្នុង​ក្រុម​ជំនុំ​ក្រុង​អាន់‌ទីយ៉ូក មាន​ហោរា និង​គ្រូ​បង្រៀន គឺ​លោក​បា‌ណា‌បាស លោក​ស៊ី‌ម្មាន​ដែល​ហៅ​ថា​នីគើរ លោក​លូគាស​អ្នក​ស្រុក​គីរេន លោក​ម៉ាណាអេន ជា​ប្អូន​ចិញ្ចឹម​របស់​ព្រះ‌បាទ​ហេរ៉ូឌ ជា​អនុ‌រាជ និង​លោក​សុល។

បន្ទាប់​មក លោក​ប៉ុល និង​គូ‌កន​របស់​លោកបាន​ចុះ​សំពៅ​ចេញ​ពីក្រុង​ប៉ាផុស មក​ដល់​ក្រុង​ពើកា ក្នុង​ស្រុក​ប៉ាម‌ភីលា។ ឯ​លោក​យ៉ូហាន បានចាក​ចេញ​ពីពួក​គេ ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ

ពេល​ចប់​ការ​ប្រជុំ​ហើយ មាន​ពួក​សាសន៍​យូដា និង​ពួក​អ្នក​ចូល​សាសនាយូដាដែល​គោរពកោត​ខ្លាច​ព្រះ​ជា​ច្រើន បាន​ដើរ​តាម​លោក​ប៉ុល និង​លោក​បា‌ណា‌បាស ហើយ​លោក​បាន​ទូន្មាន​គេ​ឲ្យ​បន្ត​នៅ​ជាប់​ក្នុង​ព្រះ‌គុណ​របស់​ព្រះ។

បន្ទាប់មក ពួកលោក​ធ្វើ​ដំណើរឆ្លង​កាត់​ស្រុក​ពីស៊ី‌ឌា រហូត​មក​ដល់​ស្រុក​ប៉ាម‌ភីលា។

ប៉ុន្ដែ លោក​ប៉ុល​យល់​ថា មិន​គួរ​យក​គាត់​ទៅ​ជាមួយ​ទេ ព្រោះ​ពេល​មុន គាត់​បាន​ចាក​ចោល​ពួក​លោក កាល​ពី​នៅ​ស្រុក​ប៉ាម‌ភីលា មិន​បាន​ទៅ​ធ្វើ​ការ​ជា‌មួយ​ពួក​លោក​ទេ ។

ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​ឃាត់​មិន​ឲ្យ​ប្រកាស​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី ពួកលោក​ក៏​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និងស្រុក​កា‌ឡា‌ទី។

ពួក​អ្នក​នៅ​ក្រុង​អាថែន និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​រស់​នៅក្រុង​នោះ​ទាំង​ប៉ុន្មាន មិន​ចំណាយ​ពេល​ធ្វើ​អ្វី​ក្រៅ​តែ​ពី​និយាយ ឬ​ស្តាប់​រឿង​ថ្មី​ប៉ុណ្ណោះ​ឡើយ។

នៅ​ទី​នោះ លោក​ជួប​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័គី‌ឡា ជា​អ្នក​ស្រុក​ប៉ុន‌តុស ដែល​ទើប​នឹង​មក​ពី​ស្រុក​អ៊ីតា‌លី ជាមួយ​នាង​ព្រីស៊ីល​ជា​ប្រពន្ធ ព្រោះ​ព្រះ​ចៅ​ក្លូឌាស បាន​បង្គាប់​ឲ្យ​សាសន៍​យូដា​ចេញ​ពី​ក្រុង​រ៉ូម​ទាំង​អស់។ លោក​ប៉ុល​បាន​ទៅ​ជួប​អ្នក​ទាំង​ពីរ

ក្រោយ​ពី​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​បន្ដិច​មក លោក​ក៏​ចាក​ចេញ ហើយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​កា‌ឡាទី និង​ស្រុក​ព្រីគា ទាំង​ពង្រឹង​ជំនឿ​ពួក​សិស្ស​ទាំង​អស់​ឲ្យ​បាន​រឹង​មាំ។

សាសន៍​ក្រេត និង​សាសន៍​អារ៉ាប់​ដែរ យើង​ឮ​គេ​និយាយ​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ តាម​ភាសា​របស់​យើង​ផ្ទាល់»។

នៅ​យប់​នោះ ព្រះ‌អម្ចាស់​ឈរ​ជិត​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្លា​ហាន​ឡើង! ដ្បិត​អ្នក​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម​យ៉ាង​ណា អ្នកក៏​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម​យ៉ាង​នោះ​ដែរ»។

កាល​យើង​បាន​ឆ្លង​កាត់​លំហ​សមុទ្រ តាម​បណ្ដោយ​ឆ្នេរ​ស្រុក​គីលី‌គា និង​ស្រុក​ប៉ាម‌ភីលា​ផុត​ហើយ យើង​បាន​មក​ដល់ក្រុង​មីរ៉ា ក្នុង​ស្រុក​លូគា។

ពួក​បង‌ប្អូន​ដែល​នៅ​ទីនោះ កាល​គេ​បាន​ឮ​ដំណឹង​អំពី​យើង គេ​ក៏​ចេញ​មក​ជួប​យើង​ត្រឹម​ផ្សារ​អាប់‌ភាស និង​ផ្ទះ​សំណាក់​បី។ កាល​លោក​ប៉ុល​ឃើញ​គេ លោក​ក៏​អរ​ព្រះ‌គុណ​ព្រះ ហើយ​មាន​ចិត្ត​ក្លា​ហាន​ឡើង​វិញ។

ក្រុម​ជំនុំទាំង​មូល​ពេញ​ចិត្ត​នឹង​សេចក្ដី​ដែល​ពួកសាវក​មាន​ប្រសាសន៍ ហើយ​គេ​ក៏​រើស​យក​ស្ទេផាន ជា​មនុស្ស​ពេញ​ដោយ​ជំនឿ និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំង​ភីលីព ប្រូខូ‌រ៉ុស នីកា‌ន័រ ទីម៉ូន ប៉ាមេ‌ណា និង​នីកូ‌ឡាស ជា​អ្នក​ស្រុក​អាន់‌ទីយ៉ូក ដែល​ចូល​សាសន៍។

ពេល​នោះ មាន​អ្នក​ខ្លះ​មក​ពី​សាលា​ប្រជុំ ដែល​គេ​ហៅថា ក្រុម​សេរីភាព មក​ពី​ស្រុក​គីរេន មក​ពី​ស្រុក​អ័លេ‌ក្សានទ្រា មក​ពី​ស្រុក​គី‌លីគា និង​ស្រុក​អាស៊ី គេ​លើក​គ្នា​ជជែក​ជាមួយ​លោក​ស្ទេផាន។

ដូច្នេះ ខ្ញុំ​ក៏​មាន​បំណង​ចង់​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា ដែល​នៅ​ក្រុង​រ៉ូម​នេះ​ដែរ។

ជូន​ចំពោះ​បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ព្រះ​ទាំង​អស់​នៅ​ក្រុង​រ៉ូម ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត​មក​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។

កាល​គាត់​នៅ​ក្រុង​រ៉ូម គាត់​បាន​ស្វះ​ស្វែង​រក​ខ្ញុំ​ទាល់​តែ​បាន​ឃើញ។

សាក​សព​អ្នក​ទាំង​ពីរ​នឹង​ដេក​នៅ​តាម​ផ្លូវ ក្នុង​ទី​ក្រុង​ធំ​ដែល​មាន​ឈ្មោះ​ជា​និមិត្ត​រូប​ថា «សុដុម» និង «អេស៊ីព្ទ» ជា​ក្រុង​ដែល​មនុស្ស​បាន​ឆ្កាង​ព្រះ‌អម្ចាស់​របស់​អ្នក​ទាំង​ពីរ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម